ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសទំនើង យកដំបងវាយក្បាលម្តាយ​បង្កើត រងរបួសធ្ងន់

62

ខេត្តប៉ៃលិន៖ជម្លោះហឹង្សាក្នុងគ្រួសារមួយ កូនប្រុសទំនើង យកដំបងវាយក្បាលម្តាយ​បង្កើត រងរបួសធ្ងន់ ដេរ៥ថ្នេរ ដែល ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅ​ចំណុច​ក្នុង​ផ្ទះ​របស់​
ជនរងគ្រោះ​ ស្ថិត​នៅ​ភូមិ​អូរស្ងួត​ សង្កាត់​ បរយ៉ាខា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន ​។

ជនរងគ្រោះ​ឈ្មោះ ម៉ៅ​ សុជាតិ​ ភេទស្រី​ អាយុ ៦៣ឆ្នាំ​ រស់នៅភូមិ/ឃុំ​កើតហេតុខាងលើ​ រងរបួស​ បែកចុងចិញ្ចើមខាងឆ្វេង​ និងរងរបួសបែកក្បាលចំនួន០៥ថ្នេរ​ (​ ត្រូវ​ជាម្ដាយ​បង្កើត​របស់ជនសង្ស័យ )​ ។

ចំណែកជនបង្ករឈ្មោះ ឃុន​ បូរី ភេទប្រុស អាយុ ២៩​ឆ្នាំ​ រស់នៅភូមិ/ឃុំ​កើតហេតុខាងលើ ។

ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹងកម្លាំង ជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋ​បាលបរយ៉ាខា​ នាំ​ខ្លួន​ជនបង្ក​រខាងលើ​មកកាន់​អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ​ដើម្បី​សាកសួរ ​និង​កសាង​សំណុំ​រឿង​ចាត់ការតាម​នីតិវិធី​​ ៕

អត្ថបទដែលជាប់ទាក់ទង