ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

86

-ប្រទេសកម្ពុជាយើងរកឃើញអ្នកឆ្លង១០នាក់ថែមទៀតធ្វើអោយចំនួនអ្នកកើតកូវីដ១៩ឡើងដល់៤៧នាក់ដែលភាគច្រើនឆ្លងលើខ្មែរឥស្លាមទៅបុណ្សសាសនានៅម៉ាឡេកាលពីចុងខែកុម្ភះ។មានខ្មែរឥស្លាម៧៩នាក់បានទៅបុណ្យនោះ។ឥឡូវមានអ្នកឆ្លងចំនួន២៣​និងចម្លងដល់ប្រពន្ធ២​នាក់ទៀត។ក្នុងចំណោម៧៩នាក់នោះមានបេក្ខជនខ្មែរឥស្លាមភ្នំពេញចំនួន២៤នាក់ឥឡូវរកឃើញ៤នាក់ឆ្លង។រឿងគួរកត់សំគាល់មួយទៀតគឺជនជាតិឥស្លាមម៉ាឡេដែលមកបង្រៀនសាសនានៅកម្ពុជា។ថ្ងៃមុនរកឃើញ៥នាក់នៅកែបនិងកំពតឆ្លងកូវីត១៩ ថ្ងៃនេះរកឃើញថែម៦នាក់នៅកំពង់ចាម។នៅមានទៀត?

-ប្រ៊ុយណេរកឃើញឆ្លង១២នាក់ថែមទៀតភាគច្រើនអ្នកទើបមកពីចូលរួមបុណ្យសាសនានៅម៉ាឡេ ធ្វើអោយតួលេខឡើង៦៨នាក់។

-ឥណ្ឌូណេស៊ីរកឃើញឆ្លងថ្មីថែមចំនួន៨៤នាក់ធ្វើអោយតួលេខឡើងដល់៣១១នាក់ស្លាប់ឡើង១៩នាក់(ច្រើនជាងគេក្នុងអាស៊ាន)។ឥណ្ឌូណេស៊ីកំពុងអំពាវនាវរកជំនួយគ្រឿងឧបករណ៍ត្រួតពិនិត្យរកជំងឹពីអន្តរជាតិ។

-ម៉ាឡេស៊ី រកឃើញឆ្លងថ្មី១១០នាក់ទៀតក្នុងរយះពេលមួយថ្ងៃម្សឹលធ្វើអោយតួលេខឡើងដល់៩០០នាក់ហើយនិងធ្វើអោយម៉ាឡេជាប្រទេសមានអ្នកឆ្លងលំដាប់ថ្នាក់លេខ៤នៅអាស៊ីបន្ទាប់ពីចិនអុីរ៉ង់និងកូរ៉េខាងត្បូង។អ្នកឆ្លងនៅម៉ាឡេភាគច្រើនគឺអ្នកចូលរួមពិធីបុណ្យសាសនាដែលបានធ្វើឡើងកាលពីចុងខែកុម្ភះ(២៨កុម្ភះ-០១មីនា)។ម៉ាឡេស្លាប់២ដដែល។

-ហ្វីលីពីន រកឃើញឆ្លងថ្មីម្សឹលមិញតែ១៥នាក់ស្មើម្សឹលមិញធ្វើអោយតួលេខឡើងដល់២១៧នាក់តែស្លាប់ឡើង១៧។ហ្វីលីពីនបឹទសេវាសាធារណៈអស់ហើយដូច្នេះអ្នកធ្វើការត្រូវការដើរឆ្ងាយទៅធ្វើការ។

-សាំងហ្គាពួររកឃើញឆ្លងថ្មី៣២នាក់ម្សឹលមិញ ធ្វើអោយតួលេខសាំងហ្គាពួរឡើង៣៤៥នាក់តែសាំងហ្គាពួរមិនទាន់មានអ្នកស្លាប់ទេនិងមានព្យាបាលជាសះស្បើយ១២៤ករណី។

-ថៃរកឃើញឆ្លងថ្មីនៅម្សឹលមិញ៦០នាក់(ឆ្លងជិត២ដងធៀបនឹងម្សឹល) ធ្វើអោយតួលេខថៃឡើងដល់២៧២ករណីមានស្លាប់ម្នាក់ដដែល។ថៃឆ្លងធំចេញពីសៃវៀនប្រដាល់នៅក្រុងបាងកក ដែលចម្លងទៅកាន់ពួកមកពីខេត្តទៀត។

-វៀតណាមអត់រកឃើញឆ្លងថ្មីសោះម្សឹលមិញ។តួលេខអ្នកឆ្លងនៅវៀតណាម៧៦នាក់ដដែល។វៀតណាមបឹទវីសាបរទេសមិនអោយចូលទាំងអស់ ហើយនឹងបឹទជើងយន្តហោះចេញចូលប្រទេសទាំងអស់ចាប់ពីថ្ងៃ២៥មីនាដល់៣០មេសា២០២០
-ភូមា ថ្វីត្បិតមិនទាន់មានតួលេខអ្នកឆ្លង តែរដ្ឋាភិបាលភូមាបានចេញវិធានការហាមជនបរទេសធ្វើដំណើរចូលតាមផ្លូវគោកគ្រប់ច្រកនិងបឹទព្រំដែនគោកជាមួយថៃ។

-ឡាវ ថ្វីតែមិនទាន់មានតួលេខផ្លូវការនៃអ្នកជំងឹនេះ តែឡាវកំពុងភ័យដែរ នាំគ្នារកវិធីការពារដោយខ្លួនឯង ផ្អើលពាក់ម៉ាស រហូតរកម៉ាសលក់គ្មាន និងកំពុងមានផែនការនាំម៉ាសចូលពីប្រទេសជិតខាង។

អត្ថបទដែលជាប់ទាក់ទង