ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

4 នាក់បានស្លាប់ បន្ទាប់ពីភ្លើងបានឆាបឆេះ នៅក្នុងអគារខ្ពស់ ទីក្រុង Mumbai

400


យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា អគ្គិភ័យដ៏ធំមួយ បានផ្ទុះឆេះឡើងនៅក្នុងអគារលំនៅដ្ឋាន និងហិរញ្ញវត្ថុ កម្ពស់ខ្ពស់ នៅទីក្រុងមុមបៃ ប្រទេសឥណ កាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់មនុស្ស 4 នាក់។

មានមនុស្ស 16 នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងស្ថិតក្នុងសភាពជួយសង្រ្គោះ។

អ្នកពន្លត់អគ្គិភ័យ បានឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ នៅម៉ោងប្រហែល 8 និង 30 នាទីព្រឹក ម៉ោងក្នុងស្រុក។

អគ្គិភ័យដែលបានចាប់ផ្តើមនៅជាន់ទី 12 នៃអគារ Crystal Tower នៅ Parel ទីក្រុងមុមបៃ ត្រូវបានគេយកទៅគ្រប់គ្រង។

មូលហេតុនៃអគ្គិភ័យបច្ចុប្បន្នមិនត្រូវបានគេដឹង។

អត្ថបទដែលជាប់ទាក់ទង