ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តយីឌុបវ៉ាប្រជែងគេឯង បុកសម្លាប់មនុស្ស២នាក់ទៀតហើយ នៅលើកំណាត់ផ្លូវជាតិលេខ៤

149

ភ្នំពេញ៖យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់ ក្នុងនោះបុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងនិងទៀត បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តយីឌុបមួយគ្រឿង បើកវ៉ាជែងគេឯង ហើយជ្រុលមកបុកម៉ូតូរបស់ពួកគេយ៉ាងពេញទំហឹងលាន់ដូចរន្ទះនោះ​។

ហរតុការណ៍គ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះទី១ មានឈ្មោះ ទី បុប្ផា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិក្រសា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។សពជនរងគ្រោះទី២ មានឈ្មោះ ជីន បូចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករមានស្រុកកំណើតនៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯគ្លីនិកឯកជន សុធារិទ្ធ បែកចាន។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តយីឌុបម៉ាក FUSO ទម្ងន់៩.៣៣តោន ក្បាលពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ព្រះសីហនុ 3A-3694 ដោយបើកពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងជ្រុលមកបុកម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-7410 ជិះដោយបុរសពីរនាក់ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ បោកក្បាលនឹងថ្នល់ស្លាប់មួយរំពេច និងបុរសម្នាក់ទៀត រងរបួសធ្ងន់។ ក្រោយពេលកើតហេតុមិនយូរប៉ុន្មាន មានរថយន្តសាមុយសង្គ្រោះមួយគ្រឿង ពណ៌ស របស់គ្លីនិកឯកជន បានដល់កន្លែងកើតហេតុ និងបានលើកជនរងគ្រោះចូលរថយន្តដឹកយកទៅសង្គ្រោះ តែអកុសលដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបជនរងគ្រោះដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយបង្កគ្រោះថ្នាក់ហើយ រថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតប្រហែល២០០ម៉ែត្រ ទើបអ្នកបើកបរទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។ ក្រោយមក សមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ក្រោយធ្វើការវាស់វែង។ ចំណែកសាកសព សមត្ថកិច្ចចបានធ្វើកំណត់ហេតុ រួចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រៃណី៕

   

អត្ថបទដែលជាប់ទាក់ទង