ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសវ័យចំណាស់ម្នាក់ ត្រូវបានឃាត់ខ្លួន ពីបទ ប្រើអំពើហឹង្សាលើអ្នកដទៃ

110

កោះកុង៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤:៣០ នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ជនសង្ស័យម្នាក់ឈ្មោះ គឹម សំបូរ ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅនៅភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ពីបទ ហឹង្សាដោយចេតនា មានអាវុធ បង្ករទៅលើឈ្មោះ សាន សុភាព ( ហៅ ម៉ុន ) ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បិតស្រា មានទីលំនៅនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២១:០០ នាទីយប់ នាយប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះប្រជាពលរដ្ឋឈ្មោះ រិត ស្ថិតនៅភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ពេលកំពុងរៀបចំខួបកំណើតកូន ដែលមានផ្ទះជិតគ្នា នឹងផ្ទះជនបង្ករ ពេលកំពុងអង្គុយជជែកគ្នាលេង ស្រាប់តែឈ្មោះ គឹម សំបូរ បានយកទឹកកក ដែលកកក្នុងដបពេញ គប់ទៅលើភ្ញៀវ តែមិនមានអ្នកណាត្រូវរបួសឡើយ លុះឃើញសភាពបែបនោះ ជនរងគ្រោះឈ្មោះ សាន សុភាព ក៏បបួលប្រពន្ធមកផ្ទះវិញ គ្រាន់តែដើរមកចាក់សោម៉ូតូ ស្រាប់តែជនសង្ស័យ បានទាញដែក ១ ដើម. មកវាយជនរងគ្រោះ ទាំងដែលមិនមានទាស់ពាក្យសំដីគ្នាអ្វីឡើយ តែជនរងគ្រោះស្ទុះគេចផុត មិនបណ្តាលអោយមានរបួសអ្វីឡើយ ។
នៅពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវ ឃាត់មុខសញ្ញាជនសង្ស័យសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដែកទៅវាយលើ ជនរងគ្រោះពិតប្រាកដមែន ។
ករណីនេះ កម្លាំងជំនាញយើង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង