ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ផ្ទះបានដាំទឹក នៅក្នុង​រោងក​ន្លែង បញ្ចូល​ហ្គាស ស្រាប់តែមានភ្លើ​ងឆាបចេញមក បណ្ដាល​ឆេះមាន​អ្នក​របួស ផ្អើលអស់សមត្ថ​កិច្ច

53

 

ស្រុកកៀនស្វាយ: មានករណីគ្រោះថ្នាក់​អគ្គី​ភ័យ បណ្តាល​ឲ្យរងរបួសចំ​នួ​ន៤នា​ក់ ​ស្រី២នាក់ រោងស្តុក​ និងបញ្ចូលហ្គាសទំហំ៥​គុណ៨ម៉ែត្រធ្វើអំពី​ដែក ប្រក់សង្ក័សី ដំបូ​ល ជញ្ជាំងសង្ក័សី ធុងហ្គាសសរុបចំនួន៧​១​ធុង​ ធុងតូចចំនួន៦១​ធុង ធុងធំចំនួន១​០​ធុង ផ្ទុះអស់ចំនួន០៣ធុ​ង​តូច។

ហេតុការណ៍នេះបានកើត​ឡើ​ងនៅថ្ងៃ​ទី១​៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១និង៣​០នាទីនៅចំណុចផ្ទះឈ្មោះ ឈុន គង់ ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិសំរោងក្អែរ២ ​ឃុំ​សំរោង​ធំ ស្រុកកៀនស្វា​យ​ ខេត្ត​កណ្តា​ល។

ជន​រងគ្រោះ​ចំនួ​ន៤នាក់ មានឈ្មោះស៊ីន សុខា ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់​ហ្គា​ស មានទីលំនៅភូមិ​ព្រៃ​រមា​ស សង្កាត់បឹងធំ ខណ្ឌកំបូល រាធានីភ្នំពេញ (របួសធ្ងន់) ទី២.ឈ្មោះ យ៉ាន់ នាង ភេទស្រី អាយុ៣៥ឆ្នាំជនជាតិខ្មែរ​ មុខ​របរ​លក់ហ្គាស (របួសធ្ងន់) ទី៣.ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុ​ងបន្ទុក (របួសស្រាល) ទី៤.ឈ្មោះ មឿន សុភាន ភេទស្រី អាយុ១៨ឆ្នាំជនជា​តិខ្មែ​រ មុខរបរលក់ហ្គា​ស អ្ន​កទាំង​៤នាក់ មានទីលំនៅភូមិឃុំជាមួយ​ ​។ បច្ចុ​ប្បន្នស្នាក់នៅភូមិឃុំកើ​ត​ហេតុខា​ង​លើ ។

សម្ភារៈខូចខា​តរួ​មមាន រោងស្តុកនិងបញ្ចូលហ្គាសទំហំ៥គុណ៨ម៉ែត្រធ្វើអំពី​ដែ​ក ប្រក់សង្ក័សី ដំបូល​ ​ជញ្ជាំង​សង្ក័​សី ធុងហ្គាសសរុប​ចំ​នួន​៧១​ធុង ធុងតូ​ចចំ​នួន៦​១ធុង ធុងធំចំនួ​ន​១០​ធុង ផ្ទុះអស់ចំនួន៣ធុង​តូច​។

សមត្ថកិច្ចបានឲ្យ​ដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាង​លើ​ ជនរងគ្រោះបានដាំ​ទឹ​កនៅក្នុ​ងរោ​ងបញ្ចូលហ្គាស ស្រាប់ឆា​បអណ្តា​តភ្លើ​ងឆា​បចេញពី​ចង្ក្រា​នដាំទឹក បណ្តាលឆះធុងហ្គាស​ និងផ្ទុះធុងហ្គាសប​ណ្តា​ល ឲ្យឆាបឆះរោងស្តុបហ្គាស​ បញ្ចូលហ្គាសពីធុងធំដាក់កំប៉ុង​​ រួ​​ចក៏មានការឆាបឆេះឡើង​​បណ្តាល​ខូច​ខាត​សម្ភា​រៈដូច​បានរៀបរាប់ខាង​លើ ។ ក្រោយទទួលបានព័ត៌មាន​ថា​មានភ្លើង​ឆេះ កម្លាំងប៉ុស្តិ៍បានចុះ​ដល់​កន្លែងកើតហេតុស​ហ​ការជា​មួយ​កម្លាំងប្រជាការពារ និងប្រជាពលរ​ដ្ឋ​ បាញ់ទឹកពន្លត់បា​ន​១០​០% មិនរាលដាលដល់ផ្ទះ​ប្រ​
ជាព​លរដ្ឋ​ទេ​ ។ សមត្ថកិច្ចឥ​​​តបាន​ប្រើ​ប្រាស់រ​ថយ​ន្តពន្តត់អគ្គី​ភ័យទេ ដោយសារការបាញ់ទឹកនៅ​ទី​នោះ គ្រប់គ្រ​ងស​ភាពការណ៍បានហើ​យ៕

អត្ថបទដែលជាប់ទាក់ទង