ម៉ាឌូរ៉ូ និយាយថា អាមេរិក និងកូឡុំប៊ី រៀបចំការបង្កហេតុ ធ្វើឱ្យកងទ័ពវេណេហ្ស៊ុយអេឡា ដណ្តើមយកបាន
សារព័ត៌មាន Sputnik នៅថ្ងៃទី ៣០ វិច្ឆិកា ២០១៩ បានផ្សាយថា
ប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ុយអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូ បាននិយាយថា លោកមានព័ត៌មានថា កូឡុំប៊ី និងសហរដ្ឋអាមេរិក កំពុងរៀបចំផែនការបង្កហេតុ នៅតាមព្រំដែនភាគខាងលិច នៃសាធារណរដ្ឋ Bolivarian ហើយបានអំពាវនាវឱ្យបុគ្គលិកទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ត្រូវត្រៀមសម្រាប់ការប្រយុទ្ធ។
លោកម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃសុក្រថា “ខ្ញុំមានព័ត៌មានថា កូឡុំប៊ីរួមជាមួយបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក កំពុងរៀបចំផែនការ ដើម្បីបង្កហេតុនៅឯព្រំដែន នៃប្រទេសវេណេហ្ស៊ូអេឡា ជាមួយកូឡុំប៊ី។ បុគ្គលិកទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធ វ៉េណេស៊ុយអេឡា ត្រូវតែត្រៀមខ្លួនប្រយុទ្ធ” ។ នេះបើតាមការផ្សាយតាមរយៈ Twitter ។
លោកប្រធានាធិបតី បានបន្ថែមថា ការបង្កហេតុនេះ បានបង្កឱ្យមានជម្លោះយោធា នៅតាមព្រំដែន វ៉េណេស៊ុយអេឡា – កូឡុំប៊ី ដើម្បីទាក់ទាញការយកចិត្តទុកដាក់ ពីការតវ៉ាដែលបានកើតឡើង នៅក្នុងប្រទេសកូឡុំប៊ី។
កាលពីដើមខែកញ្ញា ម៉ាឌូរ៉ូ បានប្រកាសសមយុទ្ធយោធា ទ្រង់ទ្រាយធំ នៅតាមព្រំដែនខាងលិច របស់ប្រទេសនេះ ជាមួយប្រទេសកូឡុំប៊ី ដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន បានបង្ហាញពីការគំរាមកំហែង សន្តិសុខពណ៌ទឹកក្រូចមួយកម្រិត។
ប្រទេសជិតខាងទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក ជាទៀងទាត់ថា បានគាំទ្រដល់កងជីវពល ប្រឆាំងនឹងរដ្ឋាភិបាល៕