អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ លោក ទូ ហុកស៊ីម អធិការរងនគរបាលខណ្ឌច្បារអំពៅ ដែលរងរបួស ដោយគ្រោះថ្នាក់ចរាចរ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក-លោកស្រីអភិបាលរង បានអញ្ជើញសាកសួរសុខទុក្ខ លោក ទូ ហុកស៊ីម អធិការរងនគរបាលខណ្ឌច្បារអំពៅ ដែលរងរបួសដោយគ្រោះថ្នាក់ចរាចរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បាននាំយកផ្លែឈើ និងថវិកាចំនួន ២លានរៀល ជួយឧបត្ថម្ភផងដែរ៕