ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចន្តអគ្គិសនីឆេះសិប្បកម្ម ផលិតកាវ៥០២និងបំពង់ជ័រយ៉ាងសន្ធោសន្ធៅទាំងកណ្តាលយប់នៅបឹងកក់

81


ភ្នំពេញ
សិប្បកម្មផលិតកាវ៥០២និងផលិតបំពង់ជ័រមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានធ្វើអោយសម្ភារៈនៅក្នុងឃ្លាំងត្រូវភ្លើងលេបត្របាក់អស់យ៉ាងធ្ងន់ធ្ងរផងដែរ បើទោះបីមានរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍ជាច្រើនគ្រឿងក្តី ។ប៉ុន្តែក្នុងហេតុការណ៍នេះមិនបានធ្វើអោយមានមនុស្សរងរបួសនោះទេ

   ហេតុការណ៍នេះបាន បង្កអោយភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង១០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៣០ ខែឆ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក

  សមត្ថកិច្ចនិយាយថា ម្ចាស់សិប្បកម្មឈ្មោះ ហួរ សុផេង ភេទប្រុសអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ជាថៅកែសិប្បកម្មផលិតកែវ៥០២និងបំពង់ជ័រ បានឆាបឆេះឃ្លាំងលេខ៦៦ ស្ដុកទៅដោយជ័រនិងក្រដាស ដែលមានទំហំ ទទឹង១៥ម៉ែត្រ គុណនឹង២៥ម៉ែត្រ សំណង់ប្រភេទជញ្ជាំងថ្ម ប្រក់ស័ង្កសី  

   សមត្ថកិច្ចបន្តថា សមត្ថកិច្ចចម្រុះបានចេញឡានទឹក៧គ្រឿង ប្រើប្រាស់អស់ចំនួន៥គ្រឿង ទើបគ្រប់គ្រងអគ្គីភ័យរលត់ទៅវិញទាំងស្រុង នៅម៉ោង១២និង៥០នាទីយប់ ថ្ងៃដដែល ។ប៉ុន្តែពុំបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ តែបានរងការខូចខាតសម្ភារៈមួយចំនួនធំ។

   ចំពោះមូលហេតុ នៃការឆាបឆេះខាងលើ ត្រូវបានគេអះអាងជាជំហានដំបូងថា បណ្តាលមកពីឆ្លងចន្តអគ្គិសនី

 

អត្ថបទដែលជាប់ទាក់ទង