អភិបាលខណ្ឌបឹងកេងកង ដឹកនាំកម្លាំង ចុះធ្វើសណ្ដាប់ធ្នាប់ និងប្រមូលសំរាម តាមដងមហាវិថីម៉ៅសេទុង
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២០នេះដែលជាថ្ងៃចុងសប្ដាហ៍លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងបានដឹកនាំកម្លាំង មន្ត្រីសាលាខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ប្រជាការពារ ខណ្ឌបានចុះធ្វេីសណ្តាប់ធ្នាប់ និងធ្វើអនាម័យបរិស្ថាន នៅតាមដងមហាវិថីម៉ៅសេទុងក្នុងមូលដ្ឋានខណ្ឌបឹងកេងកងកែងនិងមហាវិថីព្រះមុនីវង្សក្នុងសង្កាត់បឹងកេងកងទី១និងសង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយចុះរៀបចំសណ្ដាប់ធ្នាប់អោយមានរៀបរៀបរយនិងប្រមូលសំរាមដាក់រថយន្តដឹកសំរាមយកទៅចាក់ចោលនៅគំនរសំរាមនៅឯជាយក្រុង។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ក៍បានមានមតិដោយលេីកទឹកចិត្តក៏ដូចជាសំណូមពរដល់បងប្អូនប្រជាជនដែលរស់នៅតាមខ្នងផ្ទះនិមួយៗស្របមហាវិថីម៉ៅសេទុងដោយសូមបងប្អូនប្រជាជនមេត្តាវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ(ពិសេសសំរាមសើម ងាយរលួយ) និងចូលរួមសម្អាត និងធ្វើអនាម័យ បរិស្ថានមូលដ្ឋានខណ្ឌបឹងកេងកងយើងនិងទីក្រុងភ្នំពេញយើងអោយកាន់តែស្អាតល្អប្រសើរថែមមួយកំរឹតទៀតហើយខណៈពេលលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យ បរិស្ថាននៅតាមដងមហាវិថីម៉ៅសេទុងនាឱកាសនោះគេសង្កេតឃើញបងប្អូនប្រជាជនរស់នៅតាមខ្នងផ្ទះនិមួយៗនោះគាត់ចេញមកស្វាគមន៍ដល់លោកអភិបាលខណ្ឌបឹងកេងកងនិងសហការីដោយសម្ដែងនូវទឹកចិត្តគោរពគាំទ្រប្រកបដោយបរិយាកាសសប្បាយរីករាយនៅពេលឃើញវត្តមានអាជ្ញាធរខណ្ឌដឹកនាំកម្លាំងចុះមករៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យដល់មុខផ្ទះពួកគាត់និមួយៗដោយមិនគិតពីថ្ងៃឈប់សម្រាកឡើយ។ដូចនេះក្នុងនាមពួកយើងខ្ញុំជាប្រជាជនទូទៅរស់នៅមូលដ្ឋានខណ្ឌបឹងកេងកងសូមគាំទ្រលើការងារសង្គមនេះដោយធ្វើអោយមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញប្រែមុខមាត់ថ្មីក្រោមការដឹកនាំពីសំណាក់លោកធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកង ធ្វើអោយខណ្ឌបឹងកេងកងមានសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរគួរអោយចង់រស់នៅ៕