ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រឹកនេះ កម្មកា​រិ​នីរោង​ចក្រ​វូ​ណាមី បន្តដួ​លសន្ល​ប់​៥១នាក់ បន្តទៀ​ត

59

 

តាកែវ៖បើយោងតាមការបញ្ជាក់​ពីលោក ង៉ាន់ សារី អធិការស្រុកបាទី បានឲ្យដឹង នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹកនេះ កម្មក​រ​ កម្មការិនី នៅរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី​ ស្រុកបាទី បានបន្តដួលសន្លប់ចំ​នួ​ន ៥​៣នាក់ទៀត ហើយក្រោយរោង​ចក្រ នៅតែបន្តឲ្យកម្មក​រចូ​លធ្វើការ​នៅ​ព្រឹកនេះ បន្ទាប់ពីថ្ងៃម្សិលមិញ​ មានកម្មករ​កម្មរិនី ជាង ៤០នាក់បានដួលស​ន្ល​ប់ ។ ចំពោះការដួល​ស​ន្លប់នេះ អាជ្ញាធរនិងមន្ត្រីជំនាញនូវមិ​ន​ទា​ន់រកមូលហេតុច្បាស់នៅ​ឡើ​យ​ទេ ដោយសន្និដ្ឋានជំហ៊ានតំ​បូ​ងថា ការដួលសន្លប់​នេះ​គឺជាការតក់ស្លត់និងមាន​អា​រម្ម​ណ៍​ភ័យរប​ស់ក​ម្មការិនី ។

បច្ចុប្បន្នក្រុមកម្មករ​ កម្មការិនី ដែលដួលសន្លប់នេះ​ត្រូ​វបាន អាជ្ញាធរស្រុកបាទី​ ​បានដឹកបញ្ជូនមក​ស​ម្រាក​ព្យា​បាល នៅមន្ទីរពេទ្យបង្អែក​ស្រុ​កបាទី និងមណ្ឌសុខភាពត្រាំខ្នារ ស្រុកបាទីខេត្តតាកែវ ​៕

អត្ថបទដែលជាប់ទាក់ទង