រឿងនៅតួកគី៖ គុក១៨ឆ្នាំ បុរសដឹកភីហ្សា លួចស្តោះទឹកមាត់ ដាក់ភីហ្សាភ្ញៀវ
ចៅក្រមម្នាក់នៅប្រទេសតួកគី បានស្នើតុលាការផ្តន្ទាទោសដាក់គុក ១៨ឆ្នាំ ចំពោះបុរសដឹកជញ្ជូននំភីហ្សាម្នាក់ ដែលបានលួចស្តោះទឹកមាត់ ដាក់ក្នុងប្រអប់នំភីហ្សា មុនពេលបញ្ជូននំនោះឲ្យភ្ញៀវកំពុងស្នាក់នៅអាផាតម៉ែន។
រឿងក្តីនេះជនសង្ស័យមិនអាចប្រកែកបានទេ ព្រោះវីដេអូសុវត្ថិភាព ក្នុងអគារអាផាតម៉ែននោះ ថតបានពេលអ្នកដឹកជញ្ជូនរូបនេះ បើកប្រអប់នំរួចស្តោះទឹកមាត់ចូល។
តើមិត្តចាំបានទេ គុយទាវ តុកៗពេលយប់សម័យ៨០ប្លាយ។ អាចមានរឿងដូចនេះច្រើន ព្រោះអ្នកស៊ីគុយទាវខ្លះ មិនឲ្យលុយគ្នាហើយ បោកចានគ្នាចោលទៀត? ចាំមើលហៅស៊ីម្តងទៀត ដឹងតែស៊ីទឹកមាតវិញហើយ?៕