ចំនួនអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា បានកើនដល់ ៨០នាក់ ខណៈអ្នកឆ្លងមានជិត ៣.០០០នាក់នៅចិន
ចំនួនអ្នកស្លាប់ដោយសារវីរុសដ៏អាថ៌កំបាំងកូរ៉ូណា (Coronavirus) បានកើនឡើងដល់ ៨០នាក់ហើយនៅថ្ងៃចន្ទនេះ ខណៈដែលចំនួនអ្នកឆ្លងវីរុសដ៏សាហាវនេះមានចំនួន ២.៧៦១នាក់នៅក្នុងប្រទេសចិន។
ប្រទេសថៃ ស្ថិតនៅក្នុងលំដាប់លេខរៀងទី ២ដែលមានអ្នកឆ្លងច្រើនជាងគេបំផុត ដោយមានចំនួន ៨ករណី ប៉ុន្តែមិនមានករណីស្លាប់នោះទេ ខណៈដែលទីក្រុងហុងកុង មាន ៦ករណី។
ប្រទេសជុំវិញពិភពលោកដែលមានករណីឆ្លងជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវនេះ មានដូចជា ម៉ាកាវ អូស្រ្តាលី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី បារាំង កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិច វៀតណាម និងនេប៉ាល់។
នៅកម្ពុជាមិនទាន់មានការរកឃើញករណីវីរុសនេះនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕