បំផ្ទុះគ្រាប់ ប្រភេទ MK 82 ប្រេីសម្រាប់ទម្លាក់ពីយន្តហោះចម្បាំង ទម្ងន់ប្រមាណ២២៧គីឡូក្រាម នៅប្របស្ទឹងសង្កែ
បាត់ដំបង៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបង ពីករណីបំផ្ទុះគ្រាប់នៅប្របស្ទឹងសង្កែ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាវេលាម៉ោង១៥និង០០នាទីថ្ងៃទី ៥ ខែ កុម្ភៈឆ្នាំ២០២០។ ដោយសារយុទ្ធភ័ណ្ឌសំណល់ពីសង្រ្គាមមួយនេះ ជាប្រភេទគ្រាប់ MK 82 ប្រេីសម្រាប់ទម្លាក់ពីយន្តហោះចម្បាំង វាមានទម្ងន់ប្រមាណ២២៧គី ឡូក្រាម មានប្រវែង១៥០សង្ទីម៉ែត្រ និងមានផ្ទុករំសេវទម្ងន់ ៨៧,១០គីឡូក្រាម ដែលឥទ្ធិពលផ្ទុះរបស់វាមានកម្លាំងខ្លាំងជាងការបំផ្ទុះពីពេលមុនៗ ដូច្នេះសូមប្រជាពលរដ្ឋដែលនៅក្បែរឬធ្វេីដំណេីរ នៅក្បែរទីតាំងបំផ្ទុះមេត្តាប្រុងប្រយ័ត្នឬគប្បីចៀសឲ្យបានឆ្ងាយពីទីតាំងបំផ្ទុះ និងម៉្យាងជាការជូនដំណឹងសម្រាប់សាធារណ:ជនផងដែរសូមអរគុណ៎៕