បង្ហាញមុខក្រុមចោរឆក់ យ៉ាងសកម្មចំនួន១១នាក់ ក្នុងខណ្ឌដូនពេញ
ភ្នំពេញ៖អធិការដ្ឋាននគរបាលខណ្ឌដូនពេញនៅថ្ងៃទី១០កុម្ភៈនេះបានបង្ហាញមុខក្រុមចោរឆក់យ៉ាងសកម្មចំនួន១១នាក់បន្ទាប់ពីកម្លាំងអធិការខណ្ឌដូនពេញបង្ក្រាបបានជាបន្តបន្ទាប់។
លទ្ធផលសរុបរយ:ពេល០៤យប់០៥ថ្ងៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបេីកប្រតិបត្តិការណ៏បង្ក្រាប(កាច់សំបុក) មុខសញ្ញាឆក់សកម្មធ្វេីជាអាជីព បានចំនួន១១នាក់ម៉ូតូចំនួន០៧គ្រឿង តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ ។
ស្តីពីលទ្ធផលបើកការស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការណ៏ឈានដល់ការបង្ក្រាបកាច់សំបុកក្រុមឆក់កាបូបនិងទូរសព្ទ័ដែលជាសមាសភាពសកម្មឆក់ធ្វើជាអាជីពក្នុងភូមិសាស្រ្តខណ្ឌដូនពេញនិងតាមបណ្តាខណ្ឌផ្សេងៗដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកសុខពេញវុធអភិបាលនៃគណះអភិបាលខណ្ឌដូនពេញនៅថ្ងៃទី០៦/០១/២០២០ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ផ្នែកជំនាញព្រហ្មទណ្ឌបានជំរុញការស្រាវជ្រាវកំណត់មុខសញ្ញារួមនិងមធ្យោបាយធ្វើសកម្មភាពនៅវេលាម៉ោង១៥h៣០នាទីថ្ងៃទី០៦/០២/២០២០កម្លាំងជំនាញបានបើកការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់រួមមាន÷
១/ឈ្មោះគឹមស្រេងភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅភូមិក្រោលគោសង្កាត់គីឡូម៉ែតលេខ៦(ឆក់ចំនួន១៣លើក)។
២/ឈ្មោះឈឹមហេងឡុងភេទប្រុសអាយុ៣០ឆ្នាំស្នាក់នៅភូមិក្បាលទំនប់សង្កាត់ផ្សារដើមថ្កូវ(ឆក់ចំនួន១០លើក)។ឆ្លងតាមវិធានការជំនាញជាន់យកចម្លើយនៅយប់ថ្ងៃទី០៨/០២/២០២០វេលាម៉ោង០១h៥០នាទីរំលងអាធ្រាតសមត្ថកិច្ចយើងបន្តឃាត់ខ្លួនបាន០១ក្រុមទៀត(ក្រុមទី០២)ចំនួន០៣នាក់ម៉ូតូចំនួន០២គ្រឿងរួមមាន÷
១/ឈ្មោះរឿនសុផានិតភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរនឹងទីលំនៅមិនពិប្រាកដ(ឆក់ចំនួន១០លើក)។
២/ឈ្មោះស៊នវាសនាភេទប្រុសអាយុ១៨ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៥លើក)។
៣/ឈ្មោះថោងបញ្ចបានភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅផ្ទះ៥៧ផ្លូវ៤២ភូមិត្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជ័យ(ឆក់ចំនួន១១លើក)។លុះដល់វេលាម៉ោង២៣h៥០នាទីយប់ថ្ងៃទី០៨/០២/២០២០កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត(ក្រុមទី០៣)រួមមាន÷
១/ឈ្មោះជីពេជ្រវាសនាភេទប្រុសអាយុ១៨ឆ្នាំមុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន២០លើក)។
២/ឈ្មោះគង់ពុទ្ធាភេទប្រុសអាយុ១៨ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៣លើក)។
៣/ឈ្មោះផេងសុក្រវីរ: ភេទប្រុសអាយុ១៧ឆ្នាំមុខរបរសិស្សស្នាក់នៅសង្កាត់បឹងទំពុនខណ្ឌមានជ័យ(ឆក់ចំនួន១៤លើក)។ដោយនូវតែបន្តវិធានការជំនាញនិងមានកិច្ចសហការដ៏ល្អជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកល្វាអែមនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី០៩/០២/២០២០វេលាម៉ោង១៥h៣០នាទីកម្លាំងយើងបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនបក្ខពួកជនសង្ស័យក្រុមទី៤បានចំនួន០៣នាក់បន្ថែមទៀតដែលមានឈ្មោះដូចខាងក្រោម÷
១/ឈ្មោះវុទ្ធីវណ្ណនុតភេទប្រុសអាយុ១៧ឆ្នាំឃាត់ខ្លួននៅចំណុចភូមិពាមឧកញ៉ាអុងស្រុកល្វាអែមខេត្តកណ្តាលដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាព(ឆក់ចំនួន១០លើក)។
២/ឈ្មោះពិសិដ្ធសំណាងហៅអាពីនភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្សស្នាក់នៅផ្ទះលេខ៤៩E៣Z ផ្លូវ១៣៦សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញឃាត់ខ្លួននៅចំណុចមុខផ្ទះនិងបានសារភាពថាធ្វើសកម្មភាព(ឆក់ចំនួន៤៨លើក)។
៣/ឈ្មោះសូត្ររដ្ឋមុនិន្ទហៅអាមុភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្សស្នាក់នៅផ្លូវ៩៣ភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវឃាត់ខ្លួននៅខណ្ឌឬស្សីកែវនិងបានធ្វើសកម្មភាព(ឆក់ចំនួន០៦លើក)។
ដោយឡែកតំបន់និងភូមិសាស្រ្តធ្វើសកម្មភាពរួមមានមុខព្រះបរមរាជវាំងស្ពាននាគមុខព្រះគន្លង់វត្តឧត្តនាលោមមុខភោជនីយ៍ដ្ឋានចំប៉ាមុខណាហ្គាវើលក្រោយផ្សារទួលទំពូងកាហ្វេស្តាបាកសារមន្ទីរទួលស្លែងផ្លូវប៉ាសស្ទ័រវត្តលង្កាតំបន់បាបរទេសរង្វង់មូលនាងគង្គហីងមុខសាលាបាក់ទូកតំបន់ក្តាន់ពីរស្តុបសេរីភាពសណ្ឋានគារសរោងភាពយន្តប្រសាទពេជ្រស្ពានអាកាសទិចណូស្តុបផ្សារដេប៉ូស្តុបឋានសួគ៌ស្តុបបុរីកីឡាស្តុបអូឡាំពិករង្វង់អាងទឹកស្តាតអូឡាំពិកស្ពានពេទ្យលោកសង្សរង្វង់ទួលគោកចាស់មជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ផ្សារឃ្លាំងរំសេវរង្វង់មូលផ្សារដើមគរភោជនីយ៍ដ្ឋានឡៅទីហ្វាំងតំបន់មានភោជនីយ៍ដ្ឋានភ្ញៀវបរទេសនិងសណ្ឋាគាមានភ្ញៀវបរទេស។
សរុបលទ្ធផលកិច្ចប្រតិបត្តិការណ៍រួមមាន÷ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់(០៤ក្រុម) និងមធ្យោបាយ(ម៉ូតូ)ចំនួន០៧គ្រឿង។
ចំពោះមុខនិងទិសដៅបន្តអធិការដ្ឋាននគរបាលខណ្ឌដូនពេញនិងប៉ុស្តិ៏ទាំង១១ជំរុញដល់ការស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលសេសសល់០៣ក្រុមទៀតនឹងក្រុមដ៏ទៃផ្សេងៗទៀតដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនិតីវិធី៕