រថយន្តបើកកិនម៉ូតូខ្ទេច ក្រឡាប់ប៉ះជើង ស្លាប់ម្នាក់
ខេត្តព្រះសីហនុ៖ បុរសអ្នកបើកបររថយន្តម្នាក់បានស្លាប់ ចំណែកបុរសអ្នកបើកបរម៉ូតូមានសំណាងរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំដឹកថ្មក្រួសនិងម៉ូតូ នៅផ្លូវចំណោតចេញពីផ្លូវជាតិលេខ៤ ចុះទៅវត្តអូរត្រេះ ក្រុងព្រះសីហនុ វេលាម៉ោងជាង១០ព្រឹកថ្ងៃ២ ខែមីនា ឆ្នាំ២០២០នេះ។
អ្នកបើករថយន្តដែលស្លាប់មាន ឈ្មោះ ហុង វ៉ាន់នី ។ ចំណែកឯយុវជនម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូ បានលោតចេញពីម៉ូតូមិនមានរងគ្រោះថ្នាក់នោះឡើយ។
សមត្ថកិច្ចប្រាប់ជាបឋមថា ពេលកើតហេតុអ្នកជិះម៉ូតូ បានលោតរួចផុតចេញពីម៉ូតូ ចំណែករថយន្តបានក្រឡាប់ បណ្តាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់ ៕