ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអនុវត្តការព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យវាយនភណ្ឌ ដែលរងផលប៉ះពាល់ ពីកង្វះខាតវត្ថុធាតុដើម

133

ភ្នំពេញ៖ ក្រសួងការងារបណ្តាណារាលនិងវិជ្ជាជីវៈ នៅថ្ងៃទី៧មីនា២០២០ បានចេញសេចក្ដីអំពាវនាវ ស្ដីពីការអនុវត្តការព្យួរកិច្ចសន្យាការងារសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវិដ-១៩។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរំលឹក និងអំពាវនាវសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនិងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើម ដោយសារជំងឺរលាកផ្លូវដង្ហើមកូវីដ 19 ទៅអនុវត្តឲ្យបានត្រឹមត្រូវ្ធ តាមបទប្បញ្ញត្តិច្បាប់ ស្ដីពីការងារពាក់ព័ន្ធ នឹងនីតិវិធីនៃការព្យួរកិច្ចសន្យាការងារ ។ អនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការ និងអនុសាសន៍របស់សម្ដេចតេជោ លើការគ្រប់គ្រងផលប៉ះពាល់ ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ 19។

ក្រសួងការងារ បានបញ្ជាក់បន្ថែមថា “មិនត្រូវឆ្លៀតឱកាសនេះទាមទារ ឬប្រែក្លាយ្ច ការព្យួរកិច្ចសន្យាការងារ ទៅជាការបញ្ចប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរ ប្រភេទកិច្ចសន្យាការងារថ្នាក់ដឹកនាំឡើយ។ ទង្វើនេះ គឺខុសច្បាប់ ហើយបុគ្គលទាំងឡាយដែលទាមទារ រឿងញុះញង់ ឲ្យធ្វើទង្វើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”៕

អត្ថបទដែលជាប់ទាក់ទង