ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ុន ចាន់ថុល ដឹកនាំអត្តពលិកហែកទឹក ចូលរួមកម្មវិធីហែលទឹក និងលេងបាល់បោះក្នុងទឹកសាកល្បង

83

 

ខេត្តកណ្តាល៖លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យ

វឌ្ឍនភាពនៃការសាងសង់អាងហែលទឹកស្ថិតក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំខេត្តកណ្ដាលដែលរហូតមកទល់ពេលនេះសម្រេចការសាងសង់បាន១០០ភាគរយហើយ។

កម្មវិធីនេះមានសមាសភាពចូលរួមពីលោកនិងសមាជិកសមាជិកាក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកឃុំសមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈកម្មការបក្សស្រុក ប្រធានគណបក្សឃុំ យុវជនស្រុក-ឃុំ លោកគ្រូអ្នកគ្រូនាយក នាយករង លោកគ្រូអ្នកគ្រូទទួលបន្ទុកការងារកីឡា និងកីឡាករ-កីឡាការិនីហែលទឹកមកពីរាជធានីភ្នំពេញសរុបទាំងអស់ប្រមាណ ២០០នាក់។

លោកហែមគិរីអគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថាកម្មវិធីនេះមានការរៀបចំឲ្យមានការប្រកួតហែលទឹកនិងលេងបាល់ទឹកសាកល្បងលើកទីមួយដឹកនាំដោយលោកប្រធានដើម្បីជំរុញលើកទឹកចិត្តនិងបំផុសចលនាយុវជនយុវនារីសិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤នៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡាដើម្បីលើកកម្ពស់សុខភាពក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់អាចត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។

លោកបានបន្តថា ទាក់ទងនឹងវិស័យកីឡាវិញ លោកប្រធានបានបន្ថែមថា ពីដើមកីឡដ្ឋានស្រុកកោះធំនេះជាដីលិចទឹក ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសាងសង់កន្លែងបាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់កីឡាករកីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

អត្ថបទដែលជាប់ទាក់ទង