បារាំង សម្រេច បិទប្រទេសទាំងស្រុង
បារាំង ៖ រដ្ឋាភិបាលបារាំង បានសម្រេច បិទប្រទេសទាំងស្រុង មិនអោយប្រជាជនចេញពីផ្ទះ លើកលែងតែករណីចាំបាច់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមថ្មី COVID-19។
យោងតាមរបាយការណ៍ បានបញ្ជាក់ថា ប្រទេសបារាំង មានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៥,៤៣៧នាក់ ហើយមនុស្ស ១២៧នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារមេរោគជាសកលមួយនេះ៕