ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងប្រច័ណ្ឌ មន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់ជនរងគ្រោះរួចបានគេចខ្លួន, ជនដៃដល់ជាបងថ្លៃបាញ់ប្អូនថ្លៃ

84

ខេត្តកណ្តាល៖លោកឧត្តមសេនីយ៍ត្រីឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងឆ្លងសាឡាងទាំងយប់បន្ទាប់ពីទទួលសេចក្តីរាយការណ៍ថាមានករណីបុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមដោយសារជនដៃដល់ជាបងថ្លៃបានបាញ់សម្លាប់កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី១៥  ខែមេសាឆ្នាំ2020ស្ថិតនៅផ្ទះឪពុកជនរងគ្រោះនៅក្នុងភូមិចុងកោះឃុំកោះឧកញ៉ាតីស្រុកខ្សាច់កណ្តាល។

  ជនដៃដល់ជាមន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែងបានបាញ់សម្លាប់ជនរងគ្រោះរួចបានគេចខ្លួនបន្ទាប់ពីមានករណីនេះកេីតឡេីងភ្លាមលោកឧត្តមសេនីយ៍ត្រីឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងជំនាញចុះពិនិត្យកន្លែងកេីតហេតុផ្ទាល់និងស្វែងរកចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានចេញ​របាយការណ៍​លម្អិត​ថា ជនរងគ្រោះ​ឈ្មោះ ម៉ៅ ប៊ុនហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួស​បំពង់ក ០១ កន្លែង ស្លាប់​)​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សែន រ៉ា​នុ​ន ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ (​រត់គេចខ្លួន​)​។ វត្ថ​តាង​ចាប់យក ស្រោម​កាំភ្លើងខ្លី ០១​និង សម្បក​គ្រាប់ ០១ (​ម៉ាក​k59)​។​

​នៅពេល​កើតហេតុ ជនសង្ស័យ​មានទំនាស់ ជាមួយ​ប្រពន្ធ ខ្លួន​ឈ្មោះ គង់ សុខ​ជា ដោយ​ជនសង្ស័យ​យក​អាវុធខ្លី មិន​ស្គាល់​ម៉ាក ភ្ជង់​ប្រពន្ធ​ខ្លួន ពេលនោះ​ជនរងគ្រោះ ចេញមក​ឃាត់​ដោយ​និយាយថា ចាំ​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី​? និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅទៅ​ជនរងគ្រោះ​១​គ្រាប់ ត្រូវ​បំពង់ក​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង ។ ក្រោយមក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នកជិតខាង​ជិះ​គេចខ្លួនបាត់​។​
​ករណីនេះ កម្លាំង​ប៉ុស្តិ៍ កម្លាំង​អធិការដ្ឋាន កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ការិយាល័យ​បច្ចេកទេស​ខេត្ត បាន​សហការ​ស្រាវជ្រាវ រក​ជនសង្ស័យ និង ធ្វើការ​ពិនិត្យ​កន្លែងកើតហេតុ​និង សាកសព​ជនរងគ្រោះ ។​

អត្ថបទដែលជាប់ទាក់ទង