រដ្ឋាភិបាលបញ្ចប់សុពលភាពបទបញ្ជាលេខ០២បប ថ្ងៃស្អែក ចាប់ពីម៉ោង៦ព្រឹក ប្រជាពលរដ្ឋ អាចធ្វើដំណើរជាធម្មតាឡើងវិញ
ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ៦:០០ នាទី ព្រឹក ប្រជាពលរដ្ឋកម្ពុជា អាចធ្វើដំណើរបានទូទាំងប្រទេសឡើងវិញជាធម្មតាហើយ ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពក្នុងក្រុមគ្រួសារ ។
រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់សុពលភាពបទបញ្ជាលេខ០២បប ចុះថ្ងៃទី៩ខែមេសាឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ នៅត្រឹមម៉ោង៦ព្រឹកថ្ងៃទី១៦ខែមេសា ជាកំហិត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ទទួលបានសេចក្តីសម្រេចនេះ គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឲ្យមានប្រសិទ្ធភាពខ្ពស់៕