ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីករ៤រូប នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ផ្តល់គ្រឿងឧបភោគ បរិភោគនិងសម្ភារៈមួយចំនួនដល់រដ្ឋបាលខណ្ឌទួលគោកដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

121

ភ្នំពេញ៖ អំណោយជាច្រើនមុខ ដែលមានទាំងគ្រឿងឧបភោគ បរិភោគនិងសម្ភារៈមួយចំនួនមានដូចជាម៉ាស ជេលអាកុល មី អង្ក ទឺកត្រី ទឹកស៊ីអុីង និងទឺកបរិសុទ្ធ ត្រូវបានបងប្អូនជាអាជីវកររស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ផ្តល់ជូនមករដ្ឋបាលខណ្ឌទួលគោក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

  ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩មេសា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក។

  លោកឯក ឃុនដឿនបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជាអាជីវករ រស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ទាំង៤នាក់ដែលបានឧបត្ថម្ភជាម៉ាស ជេល អាកុល មី អង្ក ទឺកត្រី ទឹកស៊ីអុីង និងទឺកបរិសុទ្ធ មកសាលាខណ្ឌទួលគោក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩។ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញ ពីការគិតគូរនិងក្តីអាណិតស្រឡាញ់ ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិសាមគ្គីជាធ្លុងក្នុងមួយក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតនៃមេរោគកូវីដ១៩

 

អត្ថបទដែលជាប់ទាក់ទង