ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្រួតថៃ​ឃាត់ខ្លួន​ជនសង្សូយ​២​នាក់ បទល្មើសគ្រឿងញៀន​​២៩​គីឡូក្រាម​ដែល​ប្រុង​នាំ​មក​កម្ពុជា

128

ស្រះកែវ – ថៃ ៖ សមត្ថកិច្ចតម្រួតជំនាញថៃចាប់បានគ្រឿងញៀនៀន​ដ៏​សន្ធឹកប្រមាណ២៩គក្រ កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុ​នា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ថៃ​មួយ​ជាប់​បន្ទាត់​ព្រំដែនជាមួយកម្ពជា គឺ​ភូមិ​ថា​ខាម ឃុំ​ថា​ខាម ស្រុក​អារញ្ញប្រាថេត ខេត្ត​ស្រះ​កែវ ឈម​នឹង​ទឹកដី​កម្ពុជា ភូមិស្ទឹងបត់សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

សារព័ត័មានជាយដែនថៃនៅព្រំដែនបូព៌ាផ្សាយកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ ថា ៖ សមត្ថកិច្ចថៃសើុបអង្កេតដ៏យូរ ហើយប្រើវិធានញុះញង់ (បញ្ឆោតទិញ) ហើយបានចាប់​បាន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ដែល​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​២៩​ដុំ ស្មើទម្ងន់​២៩.០០០​ក្រាម ដែលមាន​តម្លៃស្មើ​៣០​លាន​បាត ប្រាក់ថៃ(ឬជិត១លានដុល្លាសរអ) ដែលលាក់​នៅ​ក្នុង​កាបូប​២ ។

ក្រោយ​ពី​ឃាត់ខ្លួន​ហើយ​សាកសួរ ជនសង្ស៏យទាំង​២​នាក់​ឆ្លើយប្រាប់តម្រួតជំនាញថៃថា គោលនៃទំនិញគ្រឿងញៀននេះគឺដៃគូឈ្មួញនិងសមត្ថកិច្ចជនជាតិថៃ និងកម្ពុជាជាអ្នកកុំម្ម៉ង់ ។
ហេតុនេះ គ្រឿងញៀននេះបម្រុងនាំឆ្លង​ដែន​ចូល​កម្ពុជា ក្នុងអំឡុងនៃការបិទព្រំដែនដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺកូវីត១៩ នេះតែម្តង ។

តមក សមត្ថកិច្ច​ថៃ បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ផ្សេង​ទៀតឬ សរុប​៥​នាក់ដែលសុទ្ធជាជនជាតិថៃ ។

 

អត្ថបទដែលជាប់ទាក់ទង