ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​ជនជាតិ​កូរ៉េ ២​នាក់ និង​រឹបអូស​គ្រឿង​ញៀ​ជាង ១​គីឡូក្រាម 

99

 

​ភ្នំពេញ​៖​ដោយ​អនុវត្តតាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់  ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥ និង​៣០​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១) ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ និង​ចូលរួម​ដឹកនាំ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ក្រុម​មុខសញ្ញា​ជនជាតិ​កូរ៉េ​(​ខាងត្បូង​) ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​កម្ពុជា​ទៅ​កូរ៉េ នៅ​ចំណុច​មុខ​អា​ផាត​មិន​វី​ស​ឌឹ​ម​(WISDOM APARTMENT) អគារ​លេខ​១៦ ផ្លូវ​លេខ​៤៤៦ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បន្តទៅ​ឆែកឆេរ​បន្ទប់ 3D ក្នុង​អា​ផាត​មិន WISDOM APARTMENT និង​បន្ទប់​លេខ F1 E12 ជាន់​ទី​១២ អ​ផាត​មិន DIAMOND HOME1 ដែល​បាន​ជួល​ស្នាក់នៅ លទ្ធផល​៖ ចាប់ខ្លួន​ជនសង្ស័យ ២​នាក់  ១-​ឈ្មោះ SONG MIN SOO ភេទ​ប្រុស កើត​ឆ្នាំ​១៩៦១ ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ M717071112 “​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​របស់​នគរបាល​អន្តរជាតិ​(​និវេទន៍​ក្រហម​)”​។ ២-​ឈ្មោះ CHOI MIN YOUNG ភេទ​ប្រុស កើត​ឆ្នាំ​១៩៧០ ជនជាតិ​កូរ៉េ​។ ចាប់យក​វត្ថុតាង​សារធាតុ​ញៀន  ១/​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​ជាង 1389,53g ២/​រថយន្ត ១​គ្រឿង ៣/​ទូរស័ព្ទ ៣​គ្រឿង ៤/​ជញ្ជីង​ថ្លឹង ២​គ្រឿង និង​សម្ភារ​សម្រាប់​វេច​ខ្ចប់ និង​លាក់​បង្កប់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​សង្ស័យ ព្រមទាំង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​បញ្ជូនមក​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង