ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ពាក់​ផ្លាកលេខ​និង​ឡូហ្គោ​ប៉ូលិស បើកបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទិច​ពី​ខាងមុខ​ស្ទើរ​ទាំងស្រុង​

161

 

ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​នឹង​បង្គោល​ដាក់​ប្រអប់​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​ផ្នែ​ង​ខាងមុខ​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ចំណែក​ម្ចាស់​រថយន្ត​វិញ​រងរបួស​ស្រាល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១ និង​០០​នាទី​យប់​ឈានចូល​ថ្ងៃអាទិត្យ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ ៣៦៩ សង្កាត់​ច្បា​អំពៅ​ទី​១ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក វី​ហ្គោ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ផ្លាកលេខ នគ​បាល 2-8988 បើកបរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន មក​ជិត​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ងោក​មួយភាំង ងើប​មក​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​នឹង​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ទាំងស្រុង​។​

 


អត្ថបទដែលជាប់ទាក់ទង