ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវតីម្នាក់ ត្រូវរថយន្តបុក ប៉ើងជាច្រើនម៉ែត្ររងរបួសធ្ងន់

92

ស្ទឹងត្រែង៖ យុវតីម្នាក់ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តធំបុកបណ្ដាលឲ្យរងរបួសជាទម្ងន់។ហេតុការណ៍នោះកើតឡើងនៅលើផ្លូវបំបែកជាបួនស្ថិតក្នុងភូមិកណ្ដាលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងកាលពីវេលាម៉ោងជាង 9 យប់ថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2020។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិង ម៉ូតូ បង្កដោយ រថយន្តក្រុងក្រុមហ៊ុនកីឡាអង្គពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3E9921 បើកបរដោយឈ្មោះ ធឿន ប្រុស ភេទប្រុស អាយុ25ឆ្នាំ​ជនជាតិ​ ខ្មែរ​ មុខរបរ បើកបររថយន្ត បច្ចុប្បន្ន​រស់នៅភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​ និង​ ម៉ូតូ ម៉ាក MSX ពណ៌ខ្មៅពាក់ស្លាក​លេខរតនៈគីរី1E3534 បើកបរដោយ ឈ្មោះ ហុង ស្រីលាភ ភេទស្រី អាយុ16ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិថ្មលាត សង្កាត់ ស្រះឬស្សី ក្រុង.ខេត្តស្ទឹងត្រែង។
ករណីនេះ បណ្តាលអោយ​រងរបួសធ្ងន់​ 1 នាក់​ និង​ខូចខាត​ម៉ូតូ​ 1 គ្រឿង។
តាមការពិនិត្យឃើញជាក់ស្ដែងនៅកន្លែងកើតហេតុរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច។រីឯម៉ូតូពីជើងទៅត្បូងលុះមកដល់ផ្លូវបំបែកជាបួនក៏បុកគ្នាតែម្ដង។រថយន្តបុកម៉ូតូកៀបជាប់ពីក្រោមរថយន្ត។អ្នកបើកបរម៉ូតូខ្ទាតចេញពីរថយន្តជាច្រើនម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង