លោក ស សុខា ៖រយៈពេល២៩ឆ្នាំកីឡាប៉េតង់កម្ពុជាឈ្នះមេដាយមាសជិត១០០គ្រឿង មេដាយប្រាក់ និងសំរឹទ្ធជាង ២០០គ្រឿងលើឆាកអន្តរជាតិ
ភ្នំពេញ៖លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចូលរួមពិធីការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោកនៅពហុកីឡដ្ឋានជាតិ។
លោក សូមៃ សុខគា អគ្គលេខាធិការរងនៃសហព័ន្ធបានរាយការណ៍ថា ការប្រកួតខាងលើមាន៨វិញ្ញាសារួមមាន៖ បុរស(ពាន់ធំ) ៣នាក់ ទល់៣នាក់ (បម្រុង១នាក់) នារី ៣នាក់ទល់៣នាក់ (បម្រុង១នាក់) យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០២) យុវនារី ១៨ឆ្នាំ ចុះ ២នាក់ ទល់ ២នាក់ (ឆ្នាំកំណើតពី២០០២) ។
ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង) យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥) យុវនារី ១៥ឆ្នាំចុះ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០៥ សមាគម : នារី និងវ័យចាស់ អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស (ពានធំ) អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៩ឡើង។
លោក ស សុខា បានមានប្រសាសន៍ថា ជាក់ស្តែង នាពេលកន្លងទៅ យើងបានរៀបចំពានរង្វាន់ សម្តេចវិបុលបញ្ញា សុខ អាន បានចំនួន ៧ដង និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង បានចំនួន ១៩ដង រួចមកហើយ។ ប៉ុន្តែឆ្នាំនេះ យើងមើល ឃើញថា ស្ថានភាពរបស់យើងមិនសូវល្អដោយសារជំងឺកូវីដ-១៩ យាយី ក៏អាក់ខានទៅវិញ។ បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យមានសកម្មភាពហ្វឹកហាត់ និងប្រកួតឡើងវិញ រូបខ្ញុំផ្ទាល់ និងថ្នាក់ដឹកនាំរបស់សហព័ន្ធ ក៏បានគិតគូរពិភាក្សាគ្នា រហូតដល់ពេលវេលាសមស្របដែលអាចរៀបចំពាន រង្វាន់ “គរុគុណ” ឆ្នាំ២០២០ នេះ។
លោកបានបន្តថា ដ្បិតយើងបានបាត់បង់ស្ថាបនិក សម្តេចវិបុលបញ្ញា សុខ អាន ដែលជាបុគ្គលដ៏ឆ្នើមអស់ រយៈពេល ៣ឆ្នាំមកហើយក្តី ប៉ុន្តែក្នុងនាមអ្នកបន្តវេន និងក្រោមការចង្អុលបង្ហាញពីសម្តេចប្រធានកិត្តិយស គឺ សម្តេចក្រឡាហោម ស ខេង ខ្ញុំ និងថ្នាក់ដឹកនាំសហព័ន្ធ នឹងខិតខំប្រឹងប្រែងរួមគ្នាមួយរយភាគ រយឥតងាករេ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស មានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម អ្នកបច្ចេកទេស និងផលិតកីឡាករ-កីឡាការិនី ឲ្យមានគុណភាពបន្ថែមទៀត ដើម្បីចូលរួមប្រកួតដណ្តើមយកមេដាយ ជូន ជាតិមាតុភូមិ។ យើងបានដឹងហើយថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចវិបុលបញ្ញា សុខ អាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានលេចចេញជារូបរាងនៅឆ្នាំ១៩៩១។ បន្ទាប់ពីដំណើរ២៩ឆ្នាំមកនេះ កីឡាប៉េតង់កម្ពុជាបានសាងស្នាដៃជាច្រើនលើឆាកអន្តរជាតិតាមរយៈការឈ្នះមេដាយមាសរហូតជិត ១០០ មេដាយប្រាក់ និងសំរឹទ្ធជាង ២០០មេដាយ។
ពានរង្វាន់ «គរុគុណ» លើកទី១ នេះ មាន ក្លិប-សមាគម ចំនួន ៥៨ មកពីរាជធានី ខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវចែកមេដាយអស់ ៧២មេដាយ។ សរុបអ្នកចូលរួម មានចំនួន ៤៩៥ នាក់ ក្នុងនោះគ្រូបង្វឹក -ថ្នាក់ដឹកនាំ ៩៧នាក់ និងអត្តពលិក ៣៩៨នាក់ ដែលត្រូវប្រកួតលើវិញ្ញាសាសរុប ចំនួន ១៣៨វិញ្ញាសា។ អ្វីដែលខ្ញុំកាន់តែសប្បាយចិត្តនៅថ្ងៃនេះ ពេលខ្ញុំបានឃើញ ក្លិប-សមាគម ចំនួន ៣៤ ឯណោះមកពីបណ្តាខេត្តនានា ក្នុងចំណោមក្លិប-សមាគម សរុបទាំង ៥៨ ដែលមានវត្តមាននាឱកាស នេះ។
នេះជាភាពរីកចម្រើនបន្តបន្ទាប់ និងអាចជ្រើសរើសកីឡាករ-កីឡាការិនីល្អៗ ពីខេត្តទាំងនោះ មិន ថា ប្រកួតលើកនេះ ឬទៅថ្ងៃអនាគត។ ខ្ញុំរំពឹងថា ការរៀបចំពានរង្វាន់នេះ នឹងដំណើរការទៅរលូន ដោយ សារយើងធ្លាប់មានបទពិសោធន៍ក្នុងការរៀបចំការប្រកួតកីឡាប៉េតង់ពានរង្វាន់លំដាប់ពិភពលោក កាលពី ចុងឆ្នាំ២០១៩ កន្លងទៅ ដែលមានប្រទេសរហូតដល់ ៤៩ប្រទេស បានចូលរួម និងបានរៀបចំពានក្នុង ស្រុកជាច្រើនរួចមកហើយ៕