ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងយន្តហោះដំបូងពីអារ៉ាប់រួម ទៅអុីស្រាអែល ក្រោយពីចងសម្ព័ន្ធទូតឡើងវិញ

115
ម្សឹលមិញថ្ងៃ២៦វិច្ឆិកា យន្តហោះដឹកអ្នកដំណើរFlydubaiរបស់ប្រទេសអារ៉ាប់អេមីរ៉េត(UAE)បានទៅចុះចតនៅទីក្រុងតែលអាវី ប្រទេសអុីស្រាអែល ដែលគេចាត់ទុកថាគឺជាជើងហោះហើរពាណិជ្ជលើកដំបូងរវាងប្រទេសអារ៉ាប់និងអុីស្រាអែលបន្ទាប់ពីប្រទេសពីរនាក់បានចុះហត្ថលេខាស្ថាបនាចំណងការទូតនឹងគ្នាឡើងវិញ។
នាយករដ្ឋមន្រ្តីអុីស្រាអែលលោកBenjamin Netanyahuបានទៅទទួលស្វាគមន៍អ្នកដំណើរជើងហោះដំបូងនេះដល់ព្រលានយន្តហោះនិងនិយាយថា«នេះជាប្រវត្តិសាស្រ្តហើយ»។
អារ៉ាប់អេមីរ៉េត(UAE)ជាប្រទេសអារ៉ាប់ទី៣ដែលបានចងសម្ព័ន្ធភាពទូតឡើងវិញជាមួយអុីស្រាអែល បន្ទាប់ពីប្រទេសអេហ្សីបនៅឆ្នាំ១៩៧៩និងប្រទេសហ្សកដានីក្នុងឆ្នាំ១៩៩៤។
អត្ថបទដែលជាប់ទាក់ទង