អភិបាលរាជធានី ឧបត្ថម្ភអង្ករ៥តោន ដល់មណ្ឌលសំចតសង្គមកិច្ច (ព្រៃស្ពឺ) និងមណ្ឌលឱកាសខ្ញុំ
ភ្នំពេញ៖កាលពីថ្ងៃ១៣មករា២០២១នេះក្រោយពីទទួលបានអង្ករចំនួន៥តោនលោកស្រីមុំ ដានី ប្រធានមន្ទីរសង្គមកិច្ចយុវនិតិសម្បទានិងអតីតយុទ្ធជនរាជធានីភ្នំពេញបានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីដែលបានឧបត្ថម្ភអង្ករចំនួន ៥ តោនសម្រាប់មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)និងសម្រាប់មណ្ឌលឱកាសខ្ញុំ ។
លោកស្រីប្រធានបានបញ្ជាក់ទៀតថា៖លោកអភិបាលរាជធានីភ្នំពេញនិងលោកស្រីតែងតែឧបត្ថម្ភអង្ករ ជារៀងរាល់ខែព្រមទាំងគ្រឿងឧបភោគបរិភោគនិងសំភារៈប្រើប្រាស់ផ្សេងៗដល់មណ្ឌលកុមារកំព្រាជនរងគ្រោះជនងាយរងគ្រោះទាំងរដ្ឋនិងវិស័យឯកជនទៀតផង៕