ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់​ចាក់អង្រែលើ ចុះសាកសួរ​សុខទុក្ខ​ប្រជា​ការពារ​សង្កាត់ ជួប​គ្រោះថ្នាក់​ចរាចរណ៍ បាក់ជើង ដល់​មន្ទីរពេទ្យ​

81

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​នេះ​លោក កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ដែល​អមដំណើរ​ដោយ​មន្ត្រីសង្កាត់​និង​ប្រជា​ការពារ​សង្កាត់​ដោយបាន​ចុះសាកសួរ​សុខទុក្ខ​និង​យក​អំណោយ​ជា​ថវិកា​ទៅ​ផ្ដល់ជូន​ដល់ដៃ​លោក​ស៉ី​ម ង៉ែត​ប្រជា​ការពារ​សង្កាត់​បាន​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង​ម្ខាង​ដល់​មន្ទីរពេទ្យ​លោកសង្ឃ​។​ប្រជា​ការពារ​សង្កាត់​ខាងលើ​គឺ​គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩:៣០​នាទី​យប់ ក្រោយពេល​ចុះ​ពិនិត្យរ​ដ្ធ​បាល​រួច​បាន​ត្រឡប់ទៅផ្ទះ​វិញ​ចំនុច​ភូមិ​ព្រែក​តា​គង់​2​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​បច្ចុប្បន្ន​បាន​សំរាក​ព្យា​ល​បាល​នៅ​ពេទ្យ​លោកសង្ឃ​។


ជាមួយគ្នានេះដែរ​ប្រជា​ការពារ​ខាងលើ​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បាក់ជើង​ម្ខាង​និង​ក្រុមគ្រួសារ​គាត់​ដោយបាន​បង្ហាញ​ពី​អារម្មណ៍​ពិតៗ​របស់​ពួកគាត់​ដោយ​ក្ដីរំភើប​ជាខ្លាំង​ខណៈពេល​ឃើញ​វត្តមាន​លោក​កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ​និង​ក្រុមការងារ​ដោយបាន​អញ្ជើញ​ចុះមក​សាកសួរ​សុខទុក្ខ​គាត់​ដោយផ្ទាល់​ដល់​មន្ទីរពេទ្យ​ហើយ​សកម្មភាព​នេះ​គឺជា​ការលើកទឹកចិត្ត​ដ៏​ធំធេង​ណាស់​ដល់​រូបគាត់​ដែលជា​កូនចៅ​និង​ក្រុមគ្រួសារ​ដោយ​មិន​ទុកអោយ​រូបគាត់​និង​ក្រុមគ្រួសារ​ស្ថិតនៅក្នុង​ភាព​ឯកោ​ឡើយ​។​ហើយ​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដោយ​ជានិច្ចកាល​រាល់​សកម្មភាព​លោក​ចៅសង្កាត់​ចាក់អង្រែលើ​នៃ​ការ​ចុះមក​សាកសួរ​សុខទុក្ខ​ពេល​កូនចៅ​ពេល​មាន​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ​ឬ​មានធុរៈ​និង​ប្រជាជន​ក្នុង​មូលដ្ឋាន​ផងដែរ​តួរ​យ៉ាងដូច​នៅថ្ងៃនេះ​ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង