សត្វទន្សោង ជាប្រភេទជិតផុតពូជនៅ លើពិភពលោក ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN
ភ្នំពេញ៖ បើតាមការផ្សាយរបស់អង្គការWCS Cam bodia លើបណ្ដាញសង្គមរបស់ខ្លួន បានបង្ហាញថា សត្វទន្សោង ដែលជាប្រភេទសត្វជិតផុតពូជនៅ លើពិភពលោក ពេលនេះត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ជាក់ស្តែងក្នុងរយៈពេលពីរ ទៅបីទសវត្សរ៍ចុងក្រោយនេះ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើន ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់ និងស្នែង។ ចំណែកជំងឺមួយ ចំនួនដែលកើតមានលើពពួកសត្វពាហនៈ ក៏ជាកត្តាគំរាមកំហែងចំពោះប្រភេទសត្វនេះផងដែរ។
អង្គការ WCS Cambodia បានបញ្ជាក់បន្ថែមថា សត្វទន្សោងមានវត្តមានរាយប៉ាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ភាគនិរតីភាគខាងជើង និងភាគពាយព្យ។ តាមការប៉ាន់ស្មាន ប្រទេសកម្ពុជាទំនងជាមានចំនួនសត្វទន្សោងច្រើន ជាងគេប្រហែល៤០០០ក្បាល ហើយនឹងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។ សត្វទន្សោងចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃរបោះវាលស្មៅ ព្រៃគុម្ពោត និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។
បច្ចុប្បន្នអង្គការWCSCambodia បានសហការជាមួយក្រសួងបរិស្ថានខិតខំប្រឹងប្រែងការពារទីជម្រករបស់សត្វទន្សោងនៅក្នុងតំបន់ការពារធម្មជាតិក្រោម ការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដើម្បីការពារសត្វប្រភេទនេះកុំឱ្យផុតពូជ។
សូមបញ្ជាក់ថា ទាក់ទិននឹងករណីនេះដែរ បេីយោងមាត្រា៥៨ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នៃព្រះ រាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា៖ ការចាប់ដាក់អន្ទាក់ ប្រមាញ់បំពុល និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ ត្រូវពិ ន័យជាប្រាក់ចាប់ពី ១០០,០០០រៀល(ដប់ម៉ឺនរៀល) ដល់ ១,០០០,០០០រៀល (១លានរៀល)៕ សំរិត