ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកចូ បៃឌិន ស្បថចូលកាន់តំណែង ប្រធានាធិបតីអាមេរិចទី46

121
បរទេស ៖ លោកចូ បៃឌិន ប្រាប់ជនជាតិអាគាំងទាំងអស់ អោយចងចាំនូវប្រជាធិបតេយ្យ។

នៅទីបំផុតលោក ចូ បៃដិន បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ត្រូវនឹងយប់ថ្ងៃពុធដដែល (ពេលវេលានៅភ្នំពេញ) ខណៈលោកស្រី កាម៉ាឡា ហារីស ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីរួចរាល់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN។

ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី ៤៦ គឺមានលក្ខណៈពិសេស ខុសប្លែកពីអាណត្តិមុនៗ ដ្បិតថាកម្មវិធីនៅថ្ងៃនេះបានប្រព្រឹត្តទៅ ក្រោមវិធានការសន្តិសុខដ៏តឹងរ៉ឺងជាប្រវត្តិសាស្ត្រ និងគ្មានមហាជនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ។

ពេលនេះលោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក មានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រ (៧៨ឆ្នាំ) ខណៈលោកស្រី កាម៉ាឡា ហារីស ក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូង និងជាជនជាតិដើមអាស៊ីខាងត្បូង-ស្បែកខ្មៅដំបូងផងដែរ ដែលឡើងកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក នៅក្នុងប្រវត្តិសាស្ត្រដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង