លោក ហ៊ុន ម៉ានិត បានសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំ បុសខ្នុរ ខេត្ដកំពង់ចាម
ភ្នំពេញ៖ ក្នុងនាមជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម។
ខ្ញុំសម្រេចបញ្ចប់តួនាទី -លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ នេះបើយោងតាមសេចក្ដី សម្រេច ស្តីពី ការបញ្ចប់តួនាទីអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនឃុំបុសខ្នុរ របស់គណបក្សប្រជាជនកម្ពុជា នៃក្រុមការ ងារគណបកចុះមូលដ្ឋានខេត្តកំពង់ចាម ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ដែលអង្គភាព សារព័ត៌មាន ភ្នំពេញរីផតធ័រ ទទួលបាននៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
លោក ហ៊ុន ម៉ានិត សម្រេច
ប្រការ១ -ត្រូវបានបញ្ចប់តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការ លើ ខេត្តកំពង់ចាម។
ប្រការ២-សេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣ …ស្ថាប័នគណបក្សពាក់ព័ន្ធនិងសាមីខ្លួន មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ ដោយទទួលខុសត្រូវនិងមាន ប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ សំរិត