កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភ លើទំនុកចិត្ត (ខ្ចីម៉ូតូយកបញ្ចាំ)
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូយកបញ្ចាំ) នៅនៅចំណុចភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកស៊ុយសុគីឡេត ចំនួន០១គ្រឿង
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕