អភិបាលខណ្ឌច្បារអំពៅ៖ អាជ្ញាធរសង្កាត់ និងសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់លើ ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នាសាលាខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែឧសភា ឆ្នាំ ២០២២ ដើម្បីពង្រឹងការងារ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានលើកឡើងនិងបន្តណែនាំដល់អាជ្ញាធរសង្កាត់និងសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។
ការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។ពិសេសលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលខណ្ឌបានជំរុញការដោះស្រាយប្រឈមក្នុងមូលដ្ឋាន។ការយកចិត្តទុកដាក់លើការសម្អាតអនាម័យ បរិស្ថានក្នុងសង្កាត់នីមួយៗឱបានស្អាតល្អ៕