ពាក់កណ្តាល ឧសភានេះ ក្រុមការងារមន្ទីរសាធារណការ ខេត្ព្រះវិហារ ចុះបិទស្ទីកឃ័រចំណំងផ្លាតលេីគោយន្តកន្ត្រៃយ៍បានជាង ៥០គ្រឿង
ព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានសហការជាមួយសមត្ថកិច្ចចុះបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃយ៍ តាមដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តក្នុងទិសដៅកាត់បន្ថគ្រោះថ្នាក់ចរាចរណ៍ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ៖ គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២២នេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ព្រះវិហារ សហការជាមយកម្លាំងនគរបាលចរាចណ៍ កម្លាំងកងរាជអាវុធហត្ថ ចុះបិទស្ទីកឃ័រចំណំងផ្លាតលេីគោយន្តកន្ត្រៃយ៍ នៅលេីដងផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តបានចំនួន ៥១គ្រឿងស្មេីនឹង ២៥០សន្លឹក។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី នៅក្នុងកិច្ចប្រជុំប្រចាំខែ គឺតែងបានធ្វេីការដាស់តឿនដល់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត គឺត្រូវសហការជាមួយសមត្ថិកច្ចចុះបិទស្ទីកឃ័រដោយផ្ទាល់លេីគោយន្តកន្ត្រៃយ៍របស់ប្រជាពលរដ្ឋដែលបេីកបរនៅលេីដងផ្លូវជៀសវាងចែកឱ្យគាត់យកទៅទុកចោលនៅគៀនជញ្ជាំងផ្ទះ៕