មីស៊ីលរបស់រុស្ស៊ីវាយប្រហារ យានដ្ឋានជួសជុល រថភ្លើងទីក្រុង Kyiv
ទីក្រុង Kyiv៖ អាជ្ញាធរអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បាននាំអ្នកសារព័ត៌មានទៅកាន់ទីតាំងនៃការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុង Kyiv ដែលជាការវាយប្រហារលើកដំបូងលើទីក្រុងនេះចាប់តាំងពីចុងខែមេសា។
ក្រុមមន្ត្រីបាននិយាយថា ពួកគេបានអញ្ជើញអ្នកសារព័ត៌មានឱ្យទៅមើលទីតាំងនេះ ដើម្បីផ្សព្វផ្សាយការរាយការណ៍ពីអគារគោលដៅដែលត្រូវបានប្រើប្រាស់សម្រាប់ជួសជុល និងរក្សាទុករថក្រោះដែលបានប្រគល់ឲ្យពីសហភាពអឺរ៉ុប។ នៅថ្ងៃដដែលនេះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនថា មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយត្រូវបានប្រើប្រាស់។
ក្រសួងនិយាយថា ការវាយប្រហារនៅជាយទីក្រុង Kyiv បានបំផ្លាញរថក្រោះ T-72 ច្រើនគ្រឿងដែលផ្គត់ផ្គង់ដោយបណ្តាប្រទេសនៅអឺរ៉ុបខាងកើត និងរថពាសដែកផ្សេងទៀត ដែលមានទីតាំងនៅក្នុងអគារសហគ្រាសជួសជុលយានយន្ត។