ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុន សហការជាមួយកម្ពុជា ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភាកម្ម។

49

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញមកបើកការដ្ឋានសាងសង់ផែទឹកជ្រៅជំហានទី១ និងដាក់ឱ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ទំនិញពីរគ្រឿង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំការផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយសាងសង់ផែ និងផ្តល់គ្រឿងចក្រលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាលពីមួយខែមុនសម្តេចបានណែនាំឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ទមុនីរ័ត្ន រៀបចំបើកការដ្ឋានសាងសង់ផែនេះឱ្យបានក្នុងឆ្នាំ២០២៣។ ឥឡូវនេះ ការបើកការដ្ឋានបានរៀបចំទៅតាមការគ្រោងទុក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមរយៈប៉ុន្មានខែប៉ុណ្ណោះ សម្តេចបានសម្ពោធសមិទ្ធផល និងបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ក្រោមការគាំទ្រថវិកាពីជប៉ុន។ នេះជាសមិទ្ធផលកើតចេញពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-ជប៉ុន ជាពិសេសអបអរសាទរខួប៧០ឆ្នាំ ទំនាក់ទំនងប្រទេសទាំងពីរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុនបានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែមានសារៈសំខាន់ណាស់ សម្រាប់តភ្ជាប់ការដឹកជ្ជូនទំនិញរវាងផ្លូវគោក និងផ្លូវទឹក និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សម្តេចបានបញ្ជាលោកឧបនាយករដ្ឋមន្ត្រី ឱ្យរៀបចំផែនការមេសម្រាប់កសាងបណ្តាញដឹកជញ្ជូននៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកំពង់ផែកម្ពុជា មានសមត្ថភាពទទួលនាវាក្នុងតំបន់បានត្រឹម១៨ភាគរយប៉ុណ្ណោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៦ ក្រោយសាងសង់ផែទឺកជ្រៅជំហានី១រួចរាល់ ផែកម្ពុជាមានសមត្ថភាពទទួលកុងតឺន័រ បានរហូតដល់ទៅ៩៣ភាគរយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសាងសង់ផែសម្រាប់ផ្ទេរទំនិញឱ្យបានរួចរារាល់នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើព្រែកជីកហ្វូណន-តេជោ និងពង្រីកកំពង់ផែខេត្តព្រះសីហនុ គ្មានអាថ៌កំបាំងអ្វីនោះទេ គឺដើម្បីសេដ្ឋកិច្ចជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុន សហការជាមួយកម្ពុជា ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភាកម្ម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុន ជួយពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ទៅដល់ស្ពានអ្នកលឿង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុន ពិនិត្យលទ្ធភាពជួយសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ។

អត្ថបទដែលជាប់ទាក់ទង