ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចម៉ែ ប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣

67

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចម៉ែ បានប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។

ព្រះរាជសាររបស់សម្តេចម៉ែ មានខ្លឹមសារទាំងស្រុងថា៖

ខ្ញុំមានហឫទ័យតក់ស្លុត ដោយបានទទួលដំណឹងដ៏រន្ធត់ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យ មានបងប្អូន កូនចៅ ចៅទូតជាយោធិនពលី និងរបួសជាច្រើននាក់។

ខ្ញុំមានសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃយោធិនទាំងអស់ ដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមជូនពរដល់បងប្អូន កូនចៅ ចៅទួតយោធិន ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យទាំងអស់ សូមឱ្យបានឆាប់ជាសះស្បើយ៕

អត្ថបទដែលជាប់ទាក់ទង