ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូលព្រះបង្គំជាខ្ញុំ មុំ វណ្ណា សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា

21

ភ្នំពេញ៖ទូលព្រះបង្គំជាខ្ញុំ មុំ វណ្ណា និពន្ធនាយកគេហទំព័រភ្នំពេញរីផតធ័ត ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតអំពី ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមក្រាបបង្គំទូលថ្វាយនូវ ព្រះសព្ទសាធុការពរ បវរសួស្ដី សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ភាពចម្រុងចម្រើនសម្បូរសប្បាយ ថ្កុំថ្កើន រុងរឿងដល់ជាតិ មាតុភូមិ និងប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ៍លើលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីទេវតាឆ្នាំថ្មី ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់បានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង