ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចូលធ្វើសកម្មភាពភ្ជង់ប្លន់នារី ខារ៉ាអូខេ៣នាក់បានសម្រេចដោយសុវត្ថិភាព មិនរំខានដល់លោកអធិកា ខណ្ឌទួលគោកថ្មី

128

ភ្នំពេញ៖ កាបូបលុយនិងទូរស័ព្ទជាច្រើនគ្រឿងត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់យកទៅបាត់ដោយសុវត្ថិភាព ខណៈដែរជនរងគ្រោះដែលគេស្គាល់ថាជានារីបម្រើការងារនៅក្នុងខារ៉ាអូខេ ចូលទៅ ផាត់មុខតុបតែងខ្លួននៅក្នុងហាងកែសម្ផស្សមួយកន្លែងហើយត្រូវបានក្រុមជនសង្ស័យមានគ្នាពីរនាក់ចូលទៅភ្ជង់ប្លន់យកបាត់ដោយសុវត្ថិភាពនោះ ដោយមិនរំខានដល់លោកអធិការខណ្ឌទួលគោកដែលទើបនឹងឡើងថ្មី នោះឡើយ។

   អំពើប្លន់ប្រដាប់អាវុធខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០១៩ នៅក្នុងហាងកែសម្ផស្ស យីហោ ( កន្និកា ស្រីតូច អ៊ុតសក់)ជាប់និងខារ៉ាអូខេ ប៊េស ស្តារ តាមបណ្តោយផ្លូវ៥៩៨​ កែងផ្លូវ៣១៧​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    បើតាមប្រភពព័ត៌មានពីម្ចាស់ហាងខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវនារីៗបានមកអ៊ុតសក់ផាត់មុខក្នុងហាងរបស់ខ្លួន ។ បន្ទាប់មកក៏មានជនសង្ស័យ២នាក់ជិះម៉ូតូសង់ប៊ិចមួយគ្រឿងមិនចាំស្លាកលេខ បានឌុបគ្នាមកធ្វើលេសជាទិញទឹកហូប ដោយម្នាក់អង្គុយលើម៉ូតូ និងម្នាក់ទៀតដើរចូលមកក្នុងហាង ហើយបានដកកាំភ្លើងខ្លីភ្ជង់គំរាម និងប្លន់ទៅលើជនរងគ្រោះទី១ ពីឈ្មោះ ស្រីពៅ យកបានកាបូបស្ពាយ១និងទូរសព្ទ័ដៃម៉ាកអាយហ្វូនស៊ិចផ្លិស១គ្រឿង។រួចបន្តទៅនារីរងគ្រោះទី២ មានឈ្មោះ អ៊ឹង ច័ន្ទដារ៉ាលីន យកបានទូរសព្ទ័ម៉ាកអាយហ្វូនស៊ិច១គ្រឿង និងលុយជិត៣០ដុល្លារ ហើយបន្តទៅនារីទី៣ម្នាក់ទៀតមិនស្គាល់ឈ្មោះយកបានកាបូបស្ពាយ១។ ជនរងគ្រោះទាំងបីនាក់មានមុខជារបរបំរើការនៅខារ៉ាអូខេ ប៊េស ស្តារ។​ចំណែកជនសង្ស័យក្រោយពីបានធ្វើសកម្មភាពប្លន់បានសម្រេចហើយនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។បន្ទាប់មកជនរងគ្រោះឈ្មោះ ស្រី ពៅ និងម្នាក់ទៀតមិនស្គាល់ឈ្មោះភ័យស្លន់ស្លោពេកបាននាំគ្នាចេញពីកន្លែងកើតហេតុបាត់។

   ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រឹមចុះមកពិនិត្យមើលហេតុការណ៍ភ្ជង់ប្លន់បានសម្រេច និងនាំនារីរងគ្រោះម្នាក់ ឈ្មោះ អ៊ឹង ចន្ទ័ដារ៉ាលីន មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

  គួររំលឹកថា លោក សុខ ហេង ដែលជាអធិការខណ្ឌទួលគោកទើបឡើងថ្មីៗ ក្នុងអំឡុងពេលនៃការចូលកាន់តំណែងនេះមានករណីចោរ​ គាស់​យក​លុយ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ចំនួន​៤០​ម៉ឺន​ដុល្លារ​ នៅ​ក្នុង​ផ្សារ​សាមគ្គី​ កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី​ ផ្លូវ​ម៉ៅ​សេង​ទុង​ ក្រុម​ទី​១៧​ ភូមិ​៥​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ ។​ម្ចាស់​ហាង​ឈ្មោះ​ ជា​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ទីលំនៅ​ផ្ទះ​លេខ​១៤​ ផ្លូវ​២៦​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​។​​សម្ភារៈ​បាត់បង់ៈ​គ្រឿងអលង្ការ​បាត់​សរុប​ជា​លុយ​អស់​ចំនួន​៤០​ម៉ឺន​ដុល្លារ​។​ សម្ភារៈ​ដកហូតៈ​កន្ត្រៃ​កាត់​ដែក​១,​មេសោរ​សូឡិច​កាត់​ដាច់​១​៕

 

អត្ថបទដែលជាប់ទាក់ទង