បង្កេីនវិធានការបង្ការ ទប់ស្កាត់ បង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងផែនការការពារ ទប់ស្កាត់សកម្មភាពក្រុមចលនាប្រឆាំងក្រៅច្បាប់ ប៉ុនប៉ងបង្កចលាចលសង្គម
ខេត្តកំពង់ស្ពឺ ÷ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាព្រឹកថៃ្ងព្រហស្បតិ៍្ដ ទី២៥ ខែមេសា ឆ្នាំ២០១៩ មានបេីកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៤សណន របស់ក្រសួងមហាផ្ទៃ ស្ដីពី ការបង្កេីនវិធានការបង្ការ ទប់ស្កាត់ បង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងផែនការ ០១០ ផ.ក ស្ដីពី វិធានការញុះញង់ប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមចលនាប្រឆាំងក្រៅច្បាប់។
កិច្ចប្រជុំស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត និងបានការអញ្ញេីញចូលរួមពីលោក លោកស្រី ស្នងការរង លោកនាយរងផែន លោកនាយ នាយរងការិយាល័យ លោកអធិការ ក្រុង ស្រុក ទាំង ៨ ។
ក្នុងនោះលោកវរសេនីយ៍ឯកកាន់ សាវឿន នាយការិ.ទេសចរណ៍ បានឡេីងអានផែនការការពាររក្សាសន្ដិសុខ សុវត្ថិភាពលោកឧត្តមសេនីយ៍ត្រី ប៊ុន ចាន់ថា ស្នងការរង អានសេចក្ដីណែនាំលេខ០០៤ សណន និងលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង អានផែនការលេខ ០១០ ស្ដីពីវិធានការទប់ស្កាត់សកម្មភាពក្រុមចលនាប្រឆាំងក្រៅច្បាប់ រួចមក លោកឧត្ដមសេនីយ៍ ស្នងការ បានធ្វើការសង្កត់ធ្ងន់និងបានជម្រុញអោយកំលាំងទាំងអស់ត្រូវតែខិតខំ បង្កើនការប្រមែប្រមូលព័ត៌មាននិងប្រមូលផ្ដុំកំលាំងធ្វេីការហ្វឺកហាត់ជាប្រចាំ អំពីវិធីសាស្រ្ដ យុទ្ធវិធីរំលឹកមេរៀននិងរបៀបអន្ដរាគមន៍សង្រ្គោះក្នុងករណីមានហេតុការណ៍កេីតឡេីងជាយថាហេតុ៕