បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាបាននូវសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ
ភ្នំពេញៈលោកយុិន វុធប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ច្បារអំពៅទី២ និងជាចៅសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨នេះ ដោយបានបង្ហាញពីក្ដីសង្ឃឺមថា គណបក្សប្រជាជនកម្ពុជាសង្កាត់ច្បារអំពៅទី២ និងទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ ជាក់ជាមិនខាន។
លោកប្រធានមានក្ដីសង្ឃឹមបែបនេះ ខណៈពេលលោកចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាជន ដែលជាសមាជិកបក្សនៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ គ្រប់ភូមិនៅតាមខ្នងផ្ទះពួកគាត់និមួយៗ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត មកដល់ពេលនេះក្នុងការចុះជួបសំណេះសំណាល និងជួយបង្រៀនគូសសន្លឹកឆ្នោត អោយចំលេខរៀងទី២០នៅលើសន្លឹកដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ នៅលើសន្លឹកឆ្នោត។
ក្នុងនោះលោកយុិវ វុធប្រធានគណបក្សសង្កាត់ច្បារអំពៅទី២ បានអំពាវនាវទៅដល់បងប្អូនប្រជាជន ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ អោយបានគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ ព្រោះសន្លឹកឆ្នោតបងប្អូនមួយសន្លឹក ពិតជាមានសារសំខាន់ណាស់៕