ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតកញ្ញាឯកប្រីស្តុនហ្វាន់ណាទីយ៉ាប្រកាសចាប់ផ្ដើមសម្ដែងភាពយន្ដវិញក្រោយពីសម្ដែងបង្ហាញម៉ូតជោគជ័យ

263

ភ្នំពេញ៖ ក្រោយពីលេចមុខមាត់ក្នុងអាជីពបង្ហាញម៉ូត អតីត ម្ចាស់ ជ័យលាភី កញ្ញាឯក ប្រីស្តុន ឆ្នាំ២០០៩កញ្ញាហ្វាន់ ណាទីយ៉ាហៅអាយូរីបានប្រកាសចាប់ផ្តើម ភ្លស់រសជាតិ សម្តែងភាពយន្តវិញម្តង។ ការប្រកាសនេះធ្វើឡើងក៏ស្របពេលដែ ឱកាសសម្តែងជាច្រើនដែលមិននឹកស្មាន ដល់ កំពុងរត់រក។
ហ្វាន់ណាទីយ៉ា បានចាប់ផ្តើមការងារសិល្បៈដោយចាប់អាជីពជាតារាបង្ហាញម៉ូតចាប់ តាំងពី ឆ្នាំ២០១០ក្រោយទទួល បានចំណាត់ថ្នាក់លេខ៣ក្នុងកម្មវីធីប្រកួតកញ្ញាឯកប្រីស្តុនឆ្នាំ២០០៩ ។ នាងទទួលបានឱកាសបង្ហាញម៉ូត ជាច្រើន ជាមួយ នឹងឱកាសថតបទចម្រៀងខារ៉ាអូខេឈុតផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។
ដោយសាររូបសម្រស់ និងទេពកោសល្យនៃការសម្តែង ពេលនេះ នាងទទួលបាឱកាចូលប្រឡូកក្នុងការងារស ម្តែង ពេញបន្ទុក។ នាងថាក្រោយសម្រេចចិត្តចូលប្រឡូកការងារ សម្តែង ភាព យន្តនាងទទួលបានដំណឹងល្អជាច្រើនបន្ត បន្ទាប់។ ខណៈដែលពេលនេះមានផលិតកម្ម៣កំពុងទាក់ទង ឲ្យ នាងចូលសម្តែងទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគ ។ តារាស្រីវ័យ២៤ឆ្នាំរូបនេះបានលើកឡើងថាការសម្តែងនាង មិន ប្រកាន់តែជាតួស្លូតកាចឆ្នាស់ឆ្នើម ឬក្នុងតំណែងណា មួយ ឡើយសំខាន់ គឺការផ្តល់ឱកាស និងការមើលឃើញពីសមត្ថភាពសម្តែងរបស់ផលិតករតែប៉ុណ្ណោះ។នាង បញ្ហា ជាក់ដែរថា សូម្បីតែឈុត ឆាកសិចស៊ីក៏ នាងមិនមានបញ្ ហាចោទដែរ ប៉ុន្តែត្រូវ ស្ថិតក្នុងរួបភាព មួយដែលមិនជ្រុលហួសហេតុចុង ខែនេះនាងនឹង ជួបពិភាក្សាការងារសម្តែង ភាពយន្តថ្មីមិនក្រោម៣រឿងនោះទេហើយប្រសិនបើការច ចារត្រូវរ៉ូ វគ្នាភាពយន្តថ្មីៗទាំងនេះនឹងត្រូវចាប់ផ្តើមថត ក្នុង អំឡុងខែឧសភាខាងមុខ នេះ។ តាមរយៈស្នាដៃភាពយន្ត ថ្មីនេះនាង ក៏រំពឹងដែរថា នឹងរុញច្រានឲ្យនាងកាន់តែលេច មុខមាត់ ក្នុងវិស័យសម្តែង មិនចាញ់ការងារជាតារាបង្ហាញ ម៉ូតនោះ។
តារាស្រីរាងស្រឡូន ខ្ពស់ស្រឡះរូបនេះបញ្ជាក់ដែរថា ទោះបីជាទទួលការងារ ផ្នែកសម្តែងនាងក៏មិនបោះប ង់កា រងារ ជាអ្នកបង្ហាញ ម៉ូតចោលនោះដែរគឺនាងចង់ឲ្យការងា រទាំងពីរទទួលបានជោគជ័យតំណាលគ្នា ។ នាងរំពឹងដែរថាការងារសិល្បៈថ្មីរបស់នាងនឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន និងទទួលបានផ្លែផ្កាមិនចាញ់ការងារបង្ហាញ ម៉ូតនោះទេ។ ងាកមករឿងស្នេហាវិញតារាស្រីរូប នេះទទួល ស្គាល់ថាពិតជាមានបុរសមួយចំនួនតាមស្រលាញ់មែន ប៉ុន្តែនាងហាក់មិនមានបំណងទទួលយកស្នេហាណាមួយទេ ព្រោះ តែចង់ពង្រឹងការងារសម្តែងឲ្យជោគជ័យសិន ៕

អត្ថបទដែលជាប់ទាក់ទង