ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដីភក់និងសំរាម នៅប្រឡាយស្ទឹងមានជ័យ ដែលត្រូវកាយចេញ មានប្រមាណ៤៦.២០០ម៉ែត្រគូប មុនចាក់ដីបំពេញ ពុះឡូត៌ជូនប្រជាពលរដ្ឋ

697

 

ភ្នំពេញ៖ ដីភក់ និងសំរាមនៅប្រឡាយស្ទឹងមានជ័យ មានបរិមាណប្រមាណ៤៦.២០០ម៉ែត្រគូប ដែលត្រូវកាយចេញ មុនចាក់ដីបំពេញ ដើម្បីពុះឡូត៌ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅលើប្រឡាយនេះ។
លោកសំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹង កាលពីល្ងាចថ្ងៃទី១១ មិថុនានេះថា តាមគម្រោង ការជីកកាយ
បរិមាណដីភក់ សំរាម ដែលត្រូវកាយនិងដឹកជញ្ជូន ចេញពីប្រឡាយស្ទឹងមានជ័យ មានចំនួន ៤៦.២០០ម៉ែត្រគូប លើប្រវែងប្រឡាយ១៣៩៨ម៉ែត្រ
ដោយចាប់ពីស្ពានអាកាសស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លើង ។

លោកថា យើងនឹងធ្វើឡើង ចំនួន៤តំណាក់កាល ដោយមកដល់ពេលនេះយើង
កាយប្រឡាយស្ទឹង បាន៣០ភាគរយ ដែលកន្លែងខ្លះ ទទឺងប្រឡាយមាន១៥ម៉ែត្រ ២០ម៉ែត្រ ៣០ម៉ែត្រ ទៅ៥០ម៉ែត្រ ដោយកន្លែងតូចធំ និងមានប្រជាពលរដ្ឋ រស់នៅចំនួន៥៧៤គ្រួសារ ។
លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ យើងនឹងប្រើបាស់ពេលវេលាប្រមាណ
៣ខែ ក្នុងកាយសំរាម និងភក់ចេញ ហើយចាក់ខ្សាច់និងដីចូល ដើម្បីបែងចែកដីឡូត៏ ជូនប្រជាពលរដ្ឋនៅតំបន់នេះ។


គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនា ប្រឡាយស្ទឹងមានជ័យ
មានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែក ជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយ សរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានី បានសម្រេចចាប់ឆ្នោត ប្រគល់ដីជូនប្រជាពលរដ្ឋ ដែលរស់នៅលើប្រឡាយនេះ ១៥២គ្រួសាររួចហើយដែរ កាលពីប៉ុន្មានថ្ងៃមុននេះ។
ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋ រស់នៅនិងរងផលប៉ះពាល់ ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដី ទំហំ៤គុណនិង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទម្លាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យ មានទំហំ៨ម៉ែត្រ
ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ ១ម៉ែត្រកន្លះនិងក្រោយផ្ទះ កន្លះម៉ែត្រ៕

  
អត្ថបទដែលជាប់ទាក់ទង