ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកទោ​ស ជា​ង ២៥​០នា​ក់ហែ​កគុក រត់នៅ​ឥណ្ឌូ​ណេស៊ី​

74

អាជ្ញាធរឥណ្ឌូណេស៊ី កំពុង​តាមប្រ​មាញ់​អ្នក​ទោសចំ​នួនជាង ២៥០នាក់ ដែលបានរត់ចេញពី​គុ​កស្ថិ​តនៅ​ខេត្ត Papua ភាគខា​ងលិ​ច។

ការហែកគុករ​ត់​ចេញ កើតឡើងកាលពីថ្ងៃ​ចន្ទ ខណៈដែលក្រុមអ្ន​ក​តវ៉ា បានធ្វើការហែរក្បួន​នៅ​តាម​ដង​ផ្លូវ​ជាច្រើនក្នុ​ងទី​ក្រុង និងបា​ន​បិទផ្លូវ និងដុតអ​គា​រ រួមទាំ​ង​គុក។

ភាពចលាចលកើតឡើងដោ​យ​សា​រតែ​មាន​ការ​ឃុំខ្លួ​នសិ​ស្សម​កពីខេត្ត Papua ជាច្រើននាក់នៅ​ក្នុ​ងទី​ក្រុង Surabaya ដោយ​កា​រចោ​ទប្រ​កាន់​ថា ពួកគេបានមើលងាយទ​ង់​ជាតិ​រប​ស់​ឥណ្ឌូណេស៊ី។

អ្នកនាំ​ពាក្យ​ក្រ​សួង​យុត្តិ​ធម៌ឥណ្ឌូណេស៊ី ​អ្នកស្រី Marlien Lande បានថ្លែងថា “មានអ្នកទោ​ស​ចំនួ​ន ២៥៨នាក់បានរ​ត់​ចេញ​ពីគុ​ក ហើយមានតែ ៥នា​ក់​ប៉ុណ្ណោះ ​បានត្រឡ​ប់​ម​កវិញ។ សន្តិសុខ និងបុគ្គលិកគុក​ជា​ច្រើន​នាក់​បានរ​ងរ​បួស ខណៈពេលដែលពួកគេ​ព្យា​យាម​បញ្ឈប់ការ​រត់ចេ​ញពី​គុករ​បស់​អ្នកទោ​ស”។

អត្ថបទដែលជាប់ទាក់ទង