ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ CAMRY HYBRID យកមកចតទុកចោល ក្នុងវត្តសន្សំកុសល​ ៥ថ្ងៃមកហេីយ ពុំឃើញម្ចាស់មកយក សង្ស័យត្រូវគេយកមកផ្លុងចោល

56

ភ្នំពេញ៖យោងតាមសេចក្ដីរាយការណ៍​ពីប្រជាការពារខណ្ឌមានជ័យ​ បានប្រាប់អោយដឹងថា​ មានករណីប្រទះឃើញ រថយន្តមួយគ្រឿង​ ម៉ាកកាមរីហាយប្រីត​ CAMRY HYBRID ពណ៌ស ពាក់ស្លាកលេខ 2AG-1986​​ ដោយឃេីញចតទុកចោល នៅក្នុងបរិវេណវត្ត​សន្សំកុសល​ សង្កាត់បឹងទំពុនទី១ ​ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ អស់ជាច្រើនថ្ងៃមកហេីយ​ តែពុំឃើញម្ចាស់មកយកវិញសោះ។
សូមបញ្ជាក់៖ រហូតមកទល់ព្រឹកថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៩នេះ រថយន្តខាងលើ នៅតែបន្តចតទុកចោល​នៅ ត្រង់ចំណុចប្រទះឃេីញខាងលេី ​នេះរហូត​ធូរខ្យល់អស់រលីងពីកង់ទៅហេីយ​ ដោយពុំទាន់ឃើញមានម្ចាស់រថយន្តត្រឡប់មកយកវិញ ។ទេីបនាំគ្នាសង្ស័យថា​ រថយន្តនេះត្រូវគេយកមកផ្លុងចោលឬ???
ខណៈពេលនេះកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ កំពុងចុះត្រួតពិនិត្យ ដោយមិនថាជាករណីអ្វីនៅឡេីយទេ ឬក៏ជារថយន្តប្រជាពលរដ្ឋយកមក ចតទុកចោលធម្មតាឬយ៉ាងណានោះទេ៕

អត្ថបទដែលជាប់ទាក់ទង