ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងពេលដំណើ​រ​​ការ​កំណែវិញ្ញាសាប្រឡងបាក់ឌុប ​ហា​ម​​ឃាត់​ចំពោះ​​​ការ​​ប្រើប្រាស់​​ទូរ​ស័ព្ទ​ដៃ និង​ឧបករណ៍​បច្ចេ​ក​វិទ្យា​​មួយ​​ចំនួ​ន​

47

រាជធានី​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កិច្ច​ប្រជុំ​វា​យ​​តម្លៃ​ដំ​ណើរ​​ការ​​សំណេរ ​ការ​ប្រឡង​សញ្ញាបត្រ​​​មធ្យម​សិក្សា​ទុតិយភូមិ ស​ម័យ​​ប្រឡ​ង​១៩ សីហា ២០១៩ ដែល​បាន​ប្រព្រឹត្ត​ទៅ​​រយៈ​​ពេ​ល​២ថ្ងៃ ក្រោម​ការ​ចូលរួម​​​ពី​គ​ណៈ​មេ​​ប្រយោ​គ​ទូទាំង​ប្រទេស គ​ណៈកម្ម​ការ​​អប្បមា​ទ​ទូ​ទាំង​ប្រទេស​ប្រចាំ​មណ្ឌល​​​រាជ​ធានី ខេត្ត​ទាំង​២៥ ក្រោម​ការ​ដឹកនាំ​ដោយ​​​លោក​បណ្ឌិត​សភាចារ្យ ហង់​ជួន ​ណារ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់​រំ យុ​វជ​ន និ​ង​កីឡា។

ក្នុង​​ឱកា​ស​នោះ ​លោក​បណ្ឌិត​បាន​ថ្លែង​អំណរ​​​​គុណ សម្រាប់​ការ​ចូលរួម​ពី​​​​សំណាក់​​គ្រ​ប់​ភា​គី​ពា​ក់ព័ន្ធ​​រួម​មាន អាជ្ញាធរ​​ដែ​នដី អង្គភាព​ប្រឆាំង​​អំ​ពើ​ពុ​ករលួយ យុវជន​ស្ម័គ្រ​ចិ​ត្ត​ កងកម្លាំង​សម​ត្ថ​កិច្ច មន្ត្រី​សុខាភិបា​ល​ ​គរុ​សិស្ស​​តា​ម​​សា​លា​​គរុ​កោសល្យ​​រាជធានី​ខេត្ត ​និង​​អ្នក​​ពាក់​ព័ន្ធ​​ទាំង​ឡាយ ​ព្រមទាំង​ស្នើ​បន្ត​​កា​រ​ចូ​លរួម​​​​​សហ​ការ​​ជា​​បន្ត​ទៀត ហើយ​កង្វះ​ខា​ត​​មួយ​​ចំនួន ក្រសួង​នឹ​ង​ស្វែង​រក​ដំ​ណោះ​​​ស្រាយ​​ ដើម្បី​ធ្វើ​ឱ្យ​ដំ​ណើ​រ​​ការ​​ឆ្នាំ​ក្រោ​យ​​កាន់​​​តែ​​ប្រសើរ។ ​​​​​​

​​ក្នុង​​ឱកាស​​នោះ កិច្ច​ប្រជុំ​ក៏​បាន​​​​ណែ​នាំ​​បច្ចេ​កទេស ​អំពី​ដំណើរ​ការ​​​កំណែ ដែល​នឹង​​ចាប់​ផ្ដើម​​នៅ​​ថ្ងៃ​​ស្អែក ដោយ​ស្នើ​​សុំ​ឱ្យ​​​ប្រធា​ន​មណ្ឌល​កំណែ​​គ្រ​ប់​មុ​ខ​វិជ្ជា អនុវត្ត​​ន៍តាម​​គោលកា​រណ៍ ព្រម​ទាំង​​ណែ​នាំ​​ដល់​​គ​ណៈកម្ម​ការ​​កំណែ ​ព្រមទាំង​ធ្វើ​កា​រ​​ហា​ម​​ឃាត់​ចំពោះ​​​ការ​​ប្រើប្រាស់​​ទូរ​ស័ព្ទ​ដៃ និង​ឧបករណ៍​បច្ចេ​ក​វិទ្យា​​មួយ​​ចំនួ​ន​ក្នុ​ង​ពេ​ល​​បំពេញ​​ភារកិច្ច។

គូសបញ្ជាក់​ថា​ គ​ណ:កម្មការអប្បមាទ​ទូទាំង​​ប្រទេ​ស​​នឹង​ប្រគល់​ដុំ​កិច្ចកា​រ​​បេ​ក្ខជន​​ជូន​​ប្រធាន អនុ​ប្រធាន​ម​ណ្ឌ​ល​កំ​ណែ​ និង​គណៈកម្មការ​​​កណ្ដា​ល​​​នៅ​​ថ្ងៃ​ស្អែក​នេះ​​ ដើម្បី​ដឹក​ទៅ​​កា​ន់​ម​ណ្ឌល​​កំណែ​​ទាំង​១០ និង​ចាប់​ផ្ដើម​​កា​រងារ​​ត្រួត​​ពិនិត្យ​ ផ្ទៀងផ្ទាត់ កាត់​ក្បាល​សន្លឹក​កិច្ចកា​រ ​និង​ចុះ​អក្សរ​​ស​ម្ងាត់​​ជា​​បន្ត​​ទៀត៕

អត្ថបទដែលជាប់ទាក់ទង