ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២ថ្ងៃចុងសប្តាហ៍នេះក្រុមការងារ ត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារឃាត់រថយន្តបានជាង៥០គ្រឿង

46

ខេត្តព្រះវិហារ៖ បើទោះបីជាសមត្ថកិច្ចមានវិធានការលើការឃាត់រថយន្តធ្វើការពិន័យយ៉ាងណាក្តី ឃើញថានៅខេត្តព្រះវិហារនៅតែមានរថយន្តមួយចំនួនល្មើសច្បាប់ចរាចរណ៍ដដែរ ។ជាក់ស្តែង២ ថ្ងៃនាចុងសប្តាហ៍នេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារឃាត់រថយន្តបានជាង៥០គ្រឿង ហើយក្នុងចំនួននេះ មានរថយន្ត ឯកសារមិនគ្រប់គ្រាន់  ដឹកសំពីងសំពោងនិងរថយន្តគ្មានបណ្ណបើកបរចំនួនជាង១០គ្រឿង។

   មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃ អាទិត្យ ១០រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ២៧គ្រឿង ក្នុងនោះមានដូចជា ពិនិត្យឃើញថាត្រឹមត្រូវវចំនួន១៩ គ្រឿង ឯកសារមិនគ្រប់គ្រាន់ចំនួន០៨គ្រឿង។ដោយឡែកកាលពី                                                                                                                                                                                                                ថ្ងៃ សៅរ៍ ០៩រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ២៥គ្រឿង/នាក់ ក្នុងនោះមានដូចជា ពិនិត្យឃើញថាត្រឹមត្រូវ ចំនួន១៨ គ្រឿងឯកសារមិនគ្រប់គ្រាន់ចំនួន០៥ គ្រឿង ណែនាំដឹកសំពីងសំពោង ចំនួន០១ គ្រឿងគ្មានបណ្ណបើកបរ ចំនួន ០១ នាក់៕

 

 

អត្ថបទដែលជាប់ទាក់ទង