ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ម៉ូតូបុកស្លាប់នៅផ្លូវជាតិលេខ១

34

កណ្ដាល៖បុរសម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរ គឺម៉ូតូបើកបុក។ប៉ុន្តែក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថាចំពោះករណីនេះ មិនដឹងថាគាត់ជួបគ្រោះថ្នាកចរាចរនេះ តាំងពីពេលណានោះទេ។លុះដល់ព្រឹកឡើងថ្ងៃទី២៥ខែសីហាឆ្នាំ២០១៩នេះ ទើបប្រជាជនគាត់ដើរទៅប្រទះឃើញ បានរាយការណ៍ប្រាប់ដល់សមត្ថកិច្ចចុះ មកពិនិត្យមើលដល់កន្លែងកើតហេតុនោះ តែម្ដងដោយឃើញសាកសពនៅ លើចិញ្ចើមផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៥និង៤៦ ក្នុងភូមិសិរីដីដុះឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ចំពោះសាកសពបុរសនោះ ក្រុមសមត្ថកិច្ចនៅមិនទាន់ ស្គាល់ពីអន្តសញ្ញាណនៅឡើយទេ។
សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ ធ្វើការអំពាវនាវទៅដល់បងប្អូនក្រុមគ្រួសារ នៃសពប្រសិនជាមានការបាត់បង់ សមាជិកក្រុមគ្រួសាររបស់ខ្លួនសូម មកទំនាក់ទំនងជាមួយ សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ។ចំពោះសពបុរសនោះត្រូវ បានបញ្ចុះនៅវត្តសុំរោងក្អែរក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង